ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តអ្នកអានច្បាស់ជាស្គាល់និស្សិតចិនរូបសង្ហា ដែលរូបលោកមានឈ្មោះថា Wen Shengyuan ហើយលោកក៏មានឈ្មោះជាភាសាខ្មែរផងដែរ ដោយឈ្មោះខ្មែររបស់លោកគឺ សុភ័ក្រ។ ក្នុងនោះដែរកម្លោះសង្ហារូបនេះ លោកបានមកកាន់ប្រទេសកម្ពុជា តាំងពីខែ កញ្ញា មកម្ល៉េះ បើគិតមកទល់នឹងពេលនេះ មានរយៈពេល៨ខែហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ មូលហេតុដែលរូបលោកជ្រើសរើសរៀននូវភាសាខ្មែរ ដោយសាររូបលោកចូលចិត្ តនិងស្រលាញ់នេះខ្លាំង ជាពិសេសនៅក្នុងប្រទេសចិនមិនសូវមានអ្នកចេះភាសាខ្មែរផងដែរ។ បច្ចុប្បន្ននេះ លោកកំពុងសិក្សាឆ្នាំទី ៣ ផ្នែកអក្សរសាស្ត្រខ្មែរ ហើយបន្ទាប់ពីរៀនចប់ក្នុងស្រុកខ្មែរ រូបលោកក៏នឹងទៅបន្តសិក្សានៅឯប្រទេសចិនវិញ តែរូបលោកក៏មានគម្រោងមកនៅរស់នៅក្នុងស្រុកខ្មែរវិញផងដែរ បន្ទាប់ពីរៀនចប់នៅក្នុងប្រទេសចិន ។
តួយ៉ាង ខាង ខ្មែរឡូត របស់យើងបានចុះទៅសម្ភាសន៍ លោកដោយផ្ទាល់ ហើយរូបលោកក៏បានបង្ហាញប្រាប់ពីចំណាប់អារម្មណ៍ ពេលមកកាន់ប្រទេសកម្ពុជាថា រូបលោកពិតជាមានភាពសប្បាយរីករាយជាខ្លាំង ដែលបានមកបន្តការសិក្សានៅទីនេះ។
ម្យ៉ាងវិញទៀត លោកពិតជាចូលចិត្តវេនសិក្សាក្នុងប្រទេសកម្ពុជាជាខ្លាំង ព្រោះវាល្អសម្រាប់លោកអាចរកការងារធ្វើបន្ថែមបន្ទាប់ពីការសិក្សា ហើយលោកក៏បានសរសើរពីប្រជាជនខ្មែរ ពិតជាអត្ថចរិតរួសរាយរាក់ទាក់ខ្លាំង ដោយរូបលោកក៏មានគម្រោង នឹងទៅដើរលេងនៅតាមតំបន់ទេសចរណ៍នានាក្នុងស្រុកខ្មែរ ជាពិសេសទៅលេងនៅខេត្តសៀមរាបផ្ទាល់តែម្ដង ហើយអ្វីដែលរូបលោកចូលចិត្តបំផុតនោះគឺសម្លៀកបំពាក់ប្រពៃណីខ្មែរ៕
សូមទស្សនារូបភាពខាងក្រោម៖







