បុរសម្នាក់នេះ ស្ដាយក្រោយពេលធ្លាក់ខ្លួនឈឺ បន្ទាប់ពីមើលងាយជំងឺកូវីដ-១៩

//s5.kh1.co/31/31e97d394c65ce2c42e66cdadf63fbbe1d274ae1.jpg
សង្គម

 ១៣-មេសា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

អ្នកជំងឺកូវីដ-១៩ម្នាក់ ឈ្មោះថា Calum Wishart អាយុ២៥ឆ្នាំ មកពីទីប្រជុំជន Paisley ស្ដាយក្រោយជាខ្លាំងនៅពេលមានអាការក្អកធ្ងន់ធ្ងរ ពិបាកដកដង្ហើម និងក្រោកមិនរួចពីលើគ្រែពេទ្យ បន្ទាប់ពីមើលងាយជំងឺនេះ។

អង់គ្លេស៖ អ្នកជំងឺកូវីដ-១៩ម្នាក់ ឈ្មោះថា Calum Wishart អាយុ២៥ឆ្នាំ មកពីទីប្រជុំជន Paisley ស្ដាយក្រោយជាខ្លាំងនៅពេលមានអាការក្អកធ្ងន់ធ្ងរ ពិបាកដកដង្ហើម និងក្រោកមិនរួចពីលើគ្រែពេទ្យ បន្ទាប់ពីមើលងាយជំងឺនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឥឡូវនេះ លោក Calum បានជាសះស្បើយពីជំងឺហើយ បន្ទាប់ពីចំណាយពេលសម្រាកព្យាបាលមួយសប្ដាហ៍ នៅមន្ទីរពេទ្យ Edinburgh’s Royal Infrimary

ទន្ទឹមនឹងនេះដែរ លោក Calum បាននិយាយរៀបរាប់ប្រាប់សារព័ត៌មាន BBC Breakfast ឲ្យដឹងថា រូបគាត់ផ្ទាល់ មានការយល់ឃើញខុសទាំងស្រុងអំពីជំងឺកូវីដ-១៩ ដោយគិតថា វាជាជំងឺផ្ដាសាយធម្មតាៗប៉ុណ្ណោះ ហើយម៉្យាងទៀតគាត់នៅក្មេងនឹងមិនប៉ះពាល់អ្វីឡើយមកកាន់គាត់។

ប្អូនស្រីរបស់គាត់បានបន្ថែមទៀតថា មនុស្សវ័យក្មេង គិតថាពួកគេមិនចេះឈឺឡើយ ហើយយល់ឃើញថា វាគ្រាន់តែជាជំងឺផ្ដាសាយ ឬជំងឺដែលអាចជាសះស្បើយក្នុង​រយៈពេល២៤ម៉ោង។ ពួកគេទាំងអស់ ត្រូវតែស្ដាប់ពីការណែនាំ និងគួរយកចិត្តទុកដាក់ឲ្យមែនទែនលើបញ្ហានេះ។

ជុំវិញបទពិសោធន៍ខាងលើនេះ លោក Calum សង្ឃឹមថា នឹងអាចជំរុញឲ្យអ្នកដទៃទៀត ចូលរួមទប់ស្កាត់ និងធ្វើតាមការណែនាំរបស់រដ្ឋាភិបាលផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Calum មុនពេលមិនទាន់ផ្ទុកជំងឺកូវីដ-១៩
លោក Calum មុនពេលមិនទាន់ផ្ទុកជំងឺកូវីដ-១៩
លោក Calum កំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ
លោក Calum កំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ
លោក Calum កំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ
លោក Calum កំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ
លោក Calum បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩
លោក Calum បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/75/755a41bec9599be02e166ad7008284b2f939e8d2.jpg

ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លា.ប់ និងរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿង អ្នកបង្កបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់

 ១៦-ឧសភា-២០២៥ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T