អៀរឡង់៖ នាយករដ្ឋមន្ត្រីអៀរឡង់ លោក Leo Varadkar បានចុះឈ្មោះធ្វើជាវេជ្ជបណ្ឌិតម្ដងទៀត ជាមួយសេវាសុខភាពរបស់ប្រទេស ហើយគាត់នឹងធ្វើការមួយវេនប៉ុណ្ណោះក្នុងមួយសប្ដាហ៍ នៅតំបន់ដែលស្ថិតក្នុងវិសាលភាពនៃការអនុវត្តរបស់គាត់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុនក្លាយខ្លួនជាអ្នកនយោបាយ លោក Leo Varadkar គឺជាវេជ្ជបណ្ឌិតរយៈពេល៧ឆ្នាំ ដោយធ្វើការជាវេជ្ជបណ្ឌិតជំនាន់ថ្មីនៅមន្ទីរពេទ្យ Jame’s Hospital និងមន្ទីរពេទ្យ Connolly Hospital ក្នុងទីក្រុង Dublin។ ហើយបន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងមានករណីឆ្លងជាច្រើននៅក្នុងប្រទេស គាត់ក៏ត្រូវចុះឈ្មោះសារជាថ្មីធ្វើជាវេជ្ជបណ្ឌិត ដែលឈ្មោះរបស់គាត់ត្រូវបានដកចេញកាលពីឆ្នាំ២០១៣កន្លងទៅនេះ។
អ្នកនាំពាក្យរបស់លោក Leo Varadkar បានបន្ថែមថា ក្រុមគ្រួសារ និងមិត្តភក្ដិរបស់លោកជាច្រើន ក៏កំពុងធ្វើការនៅក្នុងសេវាសុខភាពផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖



