កូរ៉េខាងត្បូង៖ ហ្វេនៗដែលនិយមគាំទ្រតារាចម្រៀងកូរ៉េដ៏ល្បីឈ្មោះ Jennie ជាសមាជិកក្រុម BLACKPINK ច្បាស់ជាដឹងហើយថា Jennie គឺជារាជិនីស៊ែលហ្វី ព្រោះរូបភាពស៊ែលហ្វីដែលតារាស្រីរូបនេះបង្ហោះម្ដងៗ គឺសុទ្ធសឹងតែស្រស់ស្អាតខ្លាំង និងមានស្ទីលថ្មីៗរហូត មិនធ្វើឲ្យអ្នកគាំទ្រធុញទ្រាន់នោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែអ្វីដែលសំខាន់ មិនមែន Jennie ថតរូបមួយប៉ុស្តិ៍ហើយបង្ហោះបាននោះទេ។ Jennie បានបង្ហើបថា នាងត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទើបអាចទទួលបានរូបភាពដ៏ល្អឥតខ្ចោះ សក្តិសមនឹងឈ្មោះជារាជិនីស៊ែលហ្វីបាន។
ក្នុងនោះ Jennie បានចាត់ទុកខ្លួនឯងថាជាប្រភេទមនុស្ស "ថត១០០ប៉ុស្តិ៍ បង្ហោះ១ប៉ុស្តិ៍" ព្រោះជាទូទៅ នាងត្រូវថតរូបស៊ែលហ្វីជាច្រើនមែនទែន ទើបនាងរើសតាមក្រោយ ថាគួរបង្ហោះរូបមួយណា។ ហ្វេនៗពេលដែលបានឮបែបនេះ បានសម្ដែងនូវការកោតសរសើរ តែក៏ហួសចិត្តដូចគ្នាចំពោះការខិតខំសម្រិតសម្រាំងរូបភាពស៊ែលហ្វី ដ៏ល្អឥតខ្ចោះរបស់ Jennie ដើម្បីទទួលបាននូវអ្វីដ៏ល្អបំផុតទុកសម្រាប់យកមកបង្អួតអ្នកគាំទ្របែបនេះ៕