ចិន៖ តារាស្រីជនជាតិចិន Ju Jingyi ជាតារាសម្ដែង និងតារាចម្រៀង ដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងវិស័យសិល្បៈរបស់ប្រទេសចិន ជាពិសេស តារាស្រីរូបនេះ ថែមទាំងមាន រូបសម្រស់ដ៏ស្រស់ស្អាតគ្មានទាស់ ដែលបានធ្វើឲ្យ នាងកាន់តែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ហ្វេនៗទាំងក្នុង និងក្រៅប្រទេសផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីមុន តារាស្រីរូបនេះ បានធ្វើឲ្យអ្នកលេងអ៊ិនធើណេតជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះដោយសារតែ រូបភាពរបស់នាង ដែលបង្ហាញពី រូបសម្រស់ កាលពីមុន និង ក្រោយពេល ចូលសិល្បៈ ហាក់មានភាពខុសគ្នាយ៉ាងខ្លាំង ផងដែរ ប៉ុន្តែមិនជាបញ្ហាអ្វីធំដុំនោះទេ ព្រោះទោះជាយ៉ាងណា នាងនៅតែទទួលបានការសរសើរពីហ្វេនៗជាច្រើន ថា សម្រស់របស់នាង នៅតែមានភាពស្រស់ស្អាត និងមានភាពទាក់ទាញខ្លាំង ផងដែរ។
ថ្មីៗនេះ តារាស្រី Ju Jingyi ស្រាប់តែបង្ហាញរូបភាពរបស់ខ្លួនប៉ុន្មានសន្លឹក ជូនទៅដល់ អ្នកគាំទ្របានទស្សនា ដែលបានបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំង ជាមួយនឹង ម៉ូតសក់ពណ៌ត្នោត ព្រមទាំងពាក់អាវ បញ្ចេញឆ្អឹងច្បាស់ៗ ជាមួយនឹងខោខូវប៊យពណ៌ស បើទោះបីជា សម្លៀកបំពាក់មួយឈុតនេះ មានលក្ខណៈសាមញ្ញក៏ដោយ តែក៏បានធ្វើឲ្យសម្រស់របស់នាង កាន់តែស្រស់ស្អាត និងមានមន្តស្នេហ៍កាន់តែខ្លាំងឡើង លេងឱ្យហ្វេនៗពេញចិត្តនឹងរូបភាពទាំងនេះ គ្រប់ៗគ្នាផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖