ភ្នំពេញ៖ ពេជ្រ សូលីកា ជាតារាចម្រៀងស្រីដែលមានការគាំទ្រច្រើន ពីទស្សនិកជន ក៏ដូចជាហ្វេនៗរបស់នាងផ្ទាល់ បើទោះបីពេលនេះនាងមានផ្ទៃពោះ មិនសូវបានបង្ហាញមុខតាមកម្មវិធីផ្សេងៗក៏ពិតមែន តែនាងនៅតែទទួលបានប្រជាប្រិយភាពដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយបច្ចុប្បន្ន នាងកំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល ដែលពេលនេះពោះនាងកាន់តែធំជិតសម្រាលកូនផងដែរ ជាពិសេសមានគូដណ្ដឹងចាំជួយមើលថែថ្នាក់ថ្នមនាងគ្រប់ពេល។ ជាពិសេសនាងតែបង្ហាញសកម្មភាពរស់នៅប្រចាំថ្ងៃរបស់នាងឲ្យហ្វេនៗបានឃើញជានិច្ច មើលទៅពិតជាមានសុភមង្គលខ្លាំង។
ស្របពេល ជំងឺ Covid-19 កំពុងរាតត្បាត ហើយមិនបានចេញទៅណា ស្រាប់តែ ពេជ្រ សូលីកា បានបង្ហោះវីដេអូមួយច្រៀងគោក ពេលបានស្ដាប់ហើយពិតជាពីរោះ បើទោះបីនាងខានច្រៀងយូរក៏ពិតមែន តែសម្លេងរបស់នាងនៅតែពីរោះមិនចាញ់ពេលមុនៗឡើយ៕
សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖