ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ ពីតារាសម្ដែងស្រី ឌុច លីដា ជាតារាសម្ដែងមួយរូប ដែលទទួលបានប្រជាភាពប្រិយភាព យ៉ាងខ្លាំងពីទស្សនិកជន តាមរយៈសមត្ថភាពសម្ដែងគ្រប់តួអង្គ បានយ៉ាងល្អផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីកន្លងទៅនេះ តារាស្រីរូបនេះ ហាក់ស្ងប់ស្ងាត់ពីវិស័យសិល្បៈ ដែលធ្វើឲ្យហ្វេនៗជាច្រើន មានការងឿងឆ្ងល់យ៉ាងខ្លាំង តែមិនយូរប៉ុន្មាន នាងស្រាប់តែបង្កភាពភ្ញាក់ផ្អើល ដល់ហ្វេនៗទាំងឡាយ ដោយបានបង្ហាញមុខមាត់កូនប្រុសគួរស្រលាញ់ថែមទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ នាងស្រាប់តែ បានបង្ហាញខ្លួន នៅក្នុងស្ទាយ៍ថ្មី ជាមួយនឹងឈុតសម្លៀកបំពាក់បែបប្រពៃណី រួមទាំងការតុបតែងមុខមាត់យ៉ាងស្រស់ស្អាត ដែលបានបង្ហាញថា បើទោះបីជា នាងមានកូនមួយរួចទៅហើយក្ដី តែសម្រស់របស់នាង នៅតែមានមន្តស្នេហ៍ និងមានភាពទាក់ទាញខ្លាំង ដែលធ្វើឲ្យហ្វេនៗជាច្រើន មិនសរសើរ មិនបាន ៕
ប្រភព៖ Dee Daniel, Vstudios cambodia, deedaniel168, lyheang, deesembellishment, dmgtailor
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖