ពាក្យអីចេះ! Bruno Fernandes ថា Ronaldo ធ្លាប់ប្រាប់ខ្លួនពាក្យបង្កប់អត្ថន័យប៉ុន្មានម៉ាត់នេះ

//s5.kh1.co/b2/b20f699f76e697fa36348466e06812f7930dd4f6.jpg
កីទ្បា

 ០៨-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Bruno Fernandes ថា Ronaldo ធ្លាប់ប្រាប់ខ្លួនពាក្យបង្កប់អត្ថន័យ

អង់គ្លេស៖ ខ្សែបម្រើរបស់ Manchester United កីឡាករ Bruno Fernandes បានឲ្យដឹងថាមិត្តរួមក្រុមជម្រើសជាតិព័រទុយហ្គាល់ ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាកីឡាករឆ្នើមបំផុតមួយរូបនៅលើលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Bruno Fernandes
 កីឡាករ Bruno Fernandes

បើទោះបីជា Messi ឈ្នះបានរង្វាន់ Ballon d’Or បានច្រើនជាង Ronaldo ចំនួន១លើក ប៉ុន្តែ Bruno នៅតែគិតថាខ្សែប្រយុទ្ធរបស់ Juventus ជាកីឡាករល្អជាងគេ ហើយថែមទាំងបានប្រាប់ឲ្យដឹងថា Ronaldo បានប្រាប់នូវពាក្យបង្កប់អត្ថន័យជាច្រើនដល់គេ។

ថ្លែងប្រាប់ Canal 11 ម្ចាស់អាវលេខ១៨របស់ Man UTD បានប្រាប់ឲ្យដឹងថា៖

នៅពេលដែលខ្ញុំមានឱកាសនិយាយជាមួយគាត់ (Roanldo) ស្រាប់តែគាត់បានមកសួរខ្ញុំថាខ្ញុំហ្នឹងដែលធ្វើបានល្អនៅ Sporting? គាត់ថាខ្ញុំគ្រាន់តែអាចរកបានគ្រាប់បាល់ ២-៣គ្រាប់ប៉ុណ្ណោះ។ ពាក្យនេះស្ដាប់ទៅដូចមិនល្អស្ដាប់ ប៉ុន្តែការពិតគាត់បានប្រាប់ខ្ញុំឲ្យខំប្រឹង។ គាត់តែងតែនៅក្បែរខ្ញុំ និងប្រាប់ខ្ញុំថាធ្វើឲ្យបានល្អ។

 Bruno Fernande
 កីឡាករ Bruno Fernandes និង Cristiano Ronaldo
 កីឡាករ Bruno Fernandes និង Cristiano Ronaldo

គួរឲ្យដឹងដែរថា ក្រោយផ្លាស់ពី Sporting មកចូលរួមជាមួយ Man UTD កាលពីទីផ្សារខែមករាកន្លងទៅ Bruno Fernandes បានបង្ហាញទម្រង់លេងយ៉ាងគួរឲ្យចាប់អារម្មណ៍ ដោយលេង៩ប្រកួត គេបានរួមចំណែកជួយក្រុមរកគ្រាប់បាល់បាន៧គ្រាប់៕

 កីឡាករ Bruno Fernandes
 កីឡាករ Bruno Fernandes
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T