ភ្នំពេញ៖ កញ្ញា រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងស្រីវ័យក្មេង ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់ទស្សនិកជន ក៏ដូចជាហ្វេនៗយុវវ័យ បើទោះបីនាងទើបបានឈានជើងចូលសិល្បៈ តែនាងក៏មានអ្នកគាំទ្រច្រើនមិនធម្មតានោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយនាងជាតារាចម្រៀងស្រីម្នាក់ មានទឹកដមសម្លេងពីរោះ ជាពិសេសពេលនាងច្រៀងចម្រៀងជាភាសាបរទេស បើបានស្ដាប់ហើយពិតជាពីរោះ និងមានសម្លេងខ្ពស់ទៀតផង។ ក្នុងនោះដែរ មិនត្រឹមតែមានសម្លេងពីរោះតែមួយមុខនោះទេ បើងាកមិកមើលពីរូបសម្រស់វិញឃើញថា នាងមានទាំងរូបរាង និង មុខមាត់ស្រស់ស្អាតមិនណយនោះទេ។
ជាក់ស្ដែង ថ្មីៗនេះនាងបានបង្ហោះវីដេអូមួយច្រៀងជាភាសាអង់គ្លេសក្នុងបទ «I’m The Only One» ដោយនាងច្រៀងសម្លេងគោក មិនមានភ្លេងអ្វីនោះទេ។ ដោយបានស្ដាប់ហើយមិនសរសើរពីសម្លេងនាងមិនបាន សម្លេងរបស់នាងពិតជាពីរោះ ជាពិសេសនាងអាចស្រែកបានយ៉ាងល្អ ដោយមិនភ្លាត់សម្លេងអ្វីសោះឡើយ។
បន្ទាប់ពីបានស្ដាប់បទនេះហើយ ពិតជាកោតសរសើរទៅដល់សម្លេងរបស់នាងជាខ្លាំង ដោយសារស្ដាប់ទៅពិតជាពីរោះមិនចាញ់បរទេសឡើយ។ លើសពីនេះក៏មានមហាជន និងហ្វេននាងផ្ទាល់ សរសើរពីសម្លេងនាងមិនដាច់ពីមាត់ ថាពិតជាមានសម្លេងខ្ពស់ល្អ៕
សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖