ចិន៖ ប្រិយមិត្តដែលនិយមតាមដានរឿងភាគចិន ប្រាកដជាដឹងច្បាស់ថា ទាំងបច្ចេកទេសថត និងការសម្ដែងរបស់តួអង្គនីមួយៗ ពិតជាមានភាពល្អឥតខ្ចោះ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានការរៀបចំទីតាំង ដែលមើលទៅដូចជាទិដ្ឋភាពជាក់ស្ដែងទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្វីដែលធ្វើឲ្យអ្នកទស្សនា មានការកត់សម្គាល់យ៉ាងខ្លាំងនោះគឺ នៅក្នុងរឿងបុរាណចិន តែងតែមានឈុតឆាក ដ៏ទាក់ទាញដល់អ្នកទស្សនាយ៉ាងខ្លាំង ជាពិសេស ថែមទាំងមានចំណុចខ្លះ ដែលមើលទៅ លើសពីការពិត ដែលឲ្យពួកគេ ពិតជានឹកស្មានមិនដល់ ផងដែរ។
ដោយឡែក ថ្មីៗនេះ យោងតាមទំព័រ Sina ស្រាប់តែបានបង្ហាញឲ្យដឹងថា នៅក្នុងឈុតឆាក ក្នុងរឿងបុរាណចិនជាច្រើន បានធ្វើឲ្យអ្នកទស្សនាមើលហើយ ពិតជាអស់សំណើចយ៉ាងខ្លាំង ដោយនៅក្នុងឈុតឆាកទាំងនោះ ត្រូវបានគេរកឃើញថា មានការថតខុសបច្ចេកទេសជាច្រើន ជាពិសេស របស់របរ ដែលប្រើប្រាស់នៅក្នុងជីវិតសម័យទំនើប ស្រាប់តែបានឃើញ នៅក្នុងរឿងភាគបុរាណ ទាំងនេះទៅវិញ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖