កូរ៉េខាងត្បូង៖ កាលពីពេលថ្មីនេះ ទស្សនាវដ្តីមួយបានបញ្ចេញ អាល់ប៊ុមរូបថត ជាច្រើនសន្លឹក របស់Yoona ដែលកំពុងតែទាក់ទាញ ចំណាប់អារម្មណ៍របស់ទស្សនិកជន ជាមួយនឹងការផ្លាស់ប្តូរស្ទាយ៍ តុបតែងខ្លួនជាច្រើនបែប ពីមួយរូប ទៅមួយរូបរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈរូបថត ដែលបានចែករំលែក ដោយទស្សនាវដ្តីL'OFFICIEL នោះគឺ បានបង្ហាញពីភាពស្រស់ស្អាត តាមបែបប្លែកៗគ្នារបស់ តារាសម្តែងនិង តារាចម្រៀងស្រី វ័យ៣០ឆ្នាំរូបនេះ ដែលត្រូវបានគេដឹងថា មានសម្រស់ស្រស់ស្អាត តាំងតែពីធម្មជាតិ ប៉ុន្តែលើកនេះ គេឃើញថាYoona ពិតជាមាន ភាពទាក់ទាញប្លែកខ្លាំង ជាងពេលពីមុនទៅទៀត។
មិនចម្លែកនោះទេ ពីព្រោះជានិច្ចជាកាល សមាជិកក្នុងក្រុមចម្រៀងនារីGirl Generation រូបនេះ មិនដែលធ្វើឲ្យអ្នកគាំទ្រ មានការខកបំណង ម្តងណាឡើយ។ ពោលគឺតែងតែ បង្ហាញខ្លួនជាមួយ នឹងស្ទាយ៍ថ្មីប្លែក និងសម្រស់កាន់តែក្មេង ជារៀងរាល់ពេលផងដែរ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖