តារា & កម្សាន្ដ
០៤-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុនតារាល្បីជាសកល ប៉ុប Pink បានធ្វើតេស្តិ៍ឆ្លងជំងឺជាសកល កូវីដ១៩ ជាមួយកូនប្រុសរបស់នាង បើតាមយោងនាងបានបង្ហោះលើបណ្តាញសង្គម
បរទេស៖ ពិតជារឿងមួយដ៏ភ្ញាក់ផ្អើលជាពន់ពេក បន្ទាប់ពី តារាចម្រៀងស្រីប៉ុប P!nk បានបង្ហាញថា នាងបានធ្វើតេស្តវិជ្ជមាន សម្រាប់វីរុសកូវីដ១៩ ដែលក្លាយជា តារាដែលប្រឈមមុខនឹង ការប្រយុទ្ធជាមួយវីរុសមួយនេះក្នុងពេល មានជំងឺរាតត្បាតជាសកល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ នាងបានសរសេរក្នុងសារមួយថា ពីរសប្តាហ៍មុនកូនប្រុសអាយុ ៣ ឆ្នាំរបស់នាងឈ្មោះ Jameson និងនាងបានបង្ហាញរោគសញ្ញានៃជំងឺកូវីដ១៩ នៅក្នុង គណនីTwitter និង Instagram នាល្ងាចថ្ងៃសុក្រ។ នាងបានបន្ថែមទៀតថា គ្រួសាររបស់នាង បានដាក់ខ្លួនដាច់ដោយឡែកនៅផ្ទះហើយ បានបន្តធ្វើដូច្នេះ អស់រយៈពេលពីរសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីការណែនាំរបស់វេជ្ជបណ្ឌិត។ កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រីរូបនេះ ក៏បានធ្វើតេស្ដ ឡើងវិញ ហើយឥឡូវនេះ នាងទទួលបានអវិជ្ជមាន សម្រាប់ការធ្វើតេស្តម្តងទៀត។
គួររម្លឹកផងដែល តារាស្រីវ័យ ៤០ឆ្នាំរូបនេះ ក៏បានជួយបរិច្ចាគថវិកាចំនួន ១ លានដុល្លារ ដើម្បីគាំទ្រដល់បុគ្គលិកថែទាំសុខភាពនៅជួរមុខ។ នាងបានបន្ថែមទៀតថា
សូមទស្សនារូបខាងក្រោម៖