កូរ៉េខាងត្បូង៖ កាលពីមុន យុវវ័យភាគច្រើន ប្រើប្រាស់ជីវិតរបស់ពួកគេ ចេញទៅក្រៅញុំអី ជាមួយមិត្តភក្តិ និង ថតរូបស្អាតៗ អមជាមួយ ទីកន្លែងប្លែកៗ ក៏ប៉ុន្តែមួយរយៈនេះ ដោយសារការរាតត្បាត នៃជំងឺឆ្លងសកល កូរ៉ូណា មនុស្សម្នាជាច្រើន ត្រូវបង្ខំចិត្តនៅផ្ទះ ដែលគេហៅថា «Social Distancing»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ពិតជាពិបាក សម្រាប់អ្នករាល់គ្នា មិនបានដើរហើរ ដូចពីមុន ជាពិសេសនោះ ត្រូវនៅផ្ទះប្រាកដជា មានអារម្មណ៍ថាធុញ និងអផ្សុក មិនត្រឹមតែបានឃ្លាតពីសង្គមនោះទេ ថែមទាំងឃ្លាតពី បណ្តាញសង្គម ខកខាតមិនបង្ហោះរូបទៀងផង។
យ៉ាងណាមិញ ប្រសិនបើអ្នក មិនមានអ្វីធ្វើ នៅផ្ទះ អាចសាកធ្វើតាមតារាកូរ៉េ បង្វែរផ្ទះរបស់ អ្នកទៅជាស្ទូឌីយោ សុប្បនិម្មិតនៅរដូវកាលនេះ។ មិនត្រឹមតែ អ្នកមានសេរីភាពក្នុងការបង្កើតប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចថតរូបជាច្រើន ជាមួយរបស់របរក្នុងផ្ទះ របស់អ្នកបានដែរ។
សូមក្រឡេកមើលគន្លឹះ នៃការរស់នៅបែបសាមញ្ញ មួយចំនួននៅផ្ទះរបស់ Kpop សម្រស់ខាងក្រោម សូមប្រាកដថាអ្នកនឹងទទួលបានរូបថតស្រស់ស្អាតជាច្រើន ដោយមិនចាំបាច់ទៅកន្លែងណាច្រើនទេ៕
សូមទស្សនារូបខាងក្រោម៖










