ភ្នំពេញ៖ បន្ទាប់ពីរឿងភាគបែបអភិនីហារ «ភ្លើងគំនុំនាគរាជ» បានបញ្ចប់ទៅ ភី អិន អិន បាននាំយកនូវខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀត ដែលបានផ្លាស់ប្តូរអារម្មណ៍ទស្សនិកជន មកកម្សាន្តសប្បាយជាមួយសាច់រឿងបែបកំប្លែងវិញម្តង។ រឿង «កំលោះស្រស់ ប៉ះក្រមុំកន្ទួតផ្អែម» ជាសាច់រឿងថ្មី ទាំងតួសម្តែង និងពោរពេញដោយឈុតឆាកសើចសប្បាយថែមទៀតផង។ នៅក្នុងសាច់រឿងនេះដែរ គឺបង្ហាញជូនពីជីវិតកំលោះកូនអ្នកមានទ្រព្យម្នាក់ ដែលបានចាយពេលវេលារបស់គេក្នុងការស្វែងរកមនុស្សស្រីដែលស្រឡាញ់គេពិតប្រាកដ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយីម គឺជាបុរសសម្បូរទ្រព្យ កើតមកសោយសុខលើគំនរមាសប្រាក់ចាយមិនអស់។ គាត់ជាមនុស្សលេងសើចច្រើន និងចេះជួយអ្នកដទៃ។ ទោះបីជាគាត់ជាសេដ្ឋីវ័យក្មេងក៏ពិតមែន ប៉ុន្តែ យីម មិនដែលមានចរិតប្រកាន់ឆ្មើងឆ្មៃនឹងអ្នកណាម្នាក់ទេ។ អ្វីដែលគេត្រូវការពិតប្រាកដ គឺស្នេហា ដែលកើតចេញពីទឹកចិត្តមិនមែនដោយសារតែប្រាក់។ ថ្ងៃមួយបន្ទាប់ពីគាត់បានត្រឡប់មកពីរៀននៅបរទេសមក គាត់បានចំណាយពេលបន្តិចក្នុងជីវិតរបស់គាត់ ដោយបានបន្លំខ្លួនធ្វើជាជនអាណាថាដើម្បីរកមើលថា តើនារីណាម្នាក់អាចទទួលយកគាត់នៅក្នុងកាលៈទេសៈបែបនេះនោះ។
យីម មានម្តាយជាមនុស្សប្រកាន់ឋានៈ រើសអើស មិនចូលចិត្តអ្នកដែលមានជីវភាពក្រីក្រ ចូលមកក្នុងជីវិតកូនប្រុសគាត់ឡើយ។ ក្រោយមក យីម ក៏បានជួបនឹងនារីម្នាក់ដែលមានចិត្តសប្បុរស ចេះជួយអាសារគេ ហើយមិនតែប៉ុណ្ណោះ មានរូបសម្រស់ស្រស់ស្អាតថែមទៀតផង។ នាងត្រូវបានម្តាយបណ្តេញឱ្យទៅរស់នៅជាមួយនឹងជីដូន ក៏ព្រោះតែគិតថានាងជាកូនចង្រៃ។ ពេលនោះ យីម ក៏បានធ្វើជាអ្នកបម្រើ សុំចូលទៅជ្រកកោនផ្ទះរបស់នាង។ ចាប់តាំងពីថ្ងៃនោះមក ពួកគេទាំងពីរនាក់ក៏មានទំនាក់ទំនងជាមួយគ្នា ហើយក៏មានទឹកចិត្ត និងនិស្ស័យមិនខុសគ្នានោះឡើយ។ ស្នេហាក៏ចាប់ផ្តើមមានឡើងបន្តិចម្តងៗ។
តោះ! ដើម្បីចង់ដឹងថា ដំណើរសាច់រឿងផ្សេងព្រេងរកស្នេហ៍ពិតរបស់កូនសេដ្ឋីរូបនេះនឹងទៅជាយ៉ាងណា សូមកុំភ្លេចតាមដានទស្សនាចាប់ពីថ្ងៃនេះនៅក្នុងរឿង «កំលោះស្រស់ ប៉ះក្រមុំកន្ទួតផ្អែម» មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន ចាប់ពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៦ ល្ងាចតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖