ថៃ៖ តារាសម្ដែងស្រីដ៏ឆ្នើមប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ Yaya Urassaya ដែលទស្សនិកជនភាគច្រើនប្រាកដជាធ្លាប់ស្គាល់តាមរយៈការសម្ដែងនៅក្នុងខ្សែភាពយន្តភាគថៃល្បីជាច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍ មួយរយៈចុងក្រោយនេះ Yaya ហាក់ដូចជាបើកចំហរនូវទំនាក់ទំនងជាមួយនឹងតារាប្រុសរួមទ្រនំដ៏ល្បីឈ្មោះដូចគ្នា Nadech Kugimiyas តាមរយៈការបង្ហោះរូបគូ ស្នេហ៍លើបណ្ដាញសង្គមអ៊ិនស្តាក្រាម ជាពិសេស Nadech ដល់ថ្នាក់ហៅ Yaya ថាសម្លាញ់ចិត្ត នៅក្នុងសារបង្ហោះជូនពរថ្ងៃកំណើតរបស់ Yaya ទៀតផង។
ប៉ុន្តែរឿងពិសេសសម្រាប់ពេលនេះ គឺ Nadech បានបង្ហោះរូបភាពមួយចំនួនដែលជាស្នាដៃថតរបស់ Yaya នៅលើគណនីអ៊ិនស្តាក្រាមផ្ទាល់ខ្លួន។ តាមរយៈរូបភាពទាំងនោះ អាចឲ្យយើងឃើញបានថា Yaya មិនត្រឹមតែពូកែសម្ដែងនោះទេ តែនាងក៏ពូកែថតរូបឲ្យគូស្នេហ៍បានយ៉ាងល្អទៀតផង៕
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖