បរទេស៖ កាលពីពេលថ្មីនេះ មានការចាប់អារម្មណ៍យ៉ាងច្រើន ទៅលើលោកតាម្នាក់ ដែលមានឈ្មោះថាAlojz Abram ដែលមានវ័យរហូតដល់ទៅ ៧៣ឆ្នាំទៅហើយ តែនៅអាចលេងស្ទាយ៍សម្លៀកបំពាក់ តាមតារាប្រុសល្បីៗ បានយ៉ាងសាកសមថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ គេឃើញថា រាល់ស្ទាយ៍សម្លៀកបំពាក់ ដែលលោកតា បានលេងទាំងអស់គឺ សុទ្ធសឹងតែប្រភេទសម្លៀកបំពាក់បែបស្ទាវៗ មានពណ៌ចម្រុះដិតៗ តាមស្ទីលរបស់Justin Bieber, Kanye Waet,ASAP Rocky និងតារាល្បីៗ ជាច្រើនផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា លោកតាចំណាស់រូបនេះ ក៏មានគណនីInstagram ផ្ទាល់ខ្លួនដែលមាន ចំនួនអ្នកfollow រហូតដល់ទៅជាង៨០០,០០០នាក់ ហើយភាគច្រើនគឺ លោកតាAlojz Abram តែងបង្ហោះ ពីរូបនៃការលេងស្ទាយ៍ ដូចទៅនឹងតារាហូលីវូដល្បីៗ ទទួលបាន ការគាំទ្រយ៉ាងច្រើនពីសំណាក់ អ្នកនិយមលេងបណ្តាញសង្គម ទាំងអស់ផងដែរ៕