បើយោងតាមប្រភពព័ត៌មានពី Football Insider បានឲ្យដឹងថា ក្លឹបយក្សនៅអេស្ប៉ាញ Sevilla ពេញចិត្តពេញថ្លើមចង់បានខ្សែបម្រើ Xherdan Shaqiri របស់ក្រុមហង្សក្រហម Liverpool។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែបម្រើសញ្ជាតិស្វីសរូបនេះហាក់មិនសូវមានលទ្ធផលគាប់ប្រសើរឡើយជាមួយ Liverpool ក្នុងរដូវកាល ២០១៩-២០២០ នេះ ដោយ Shaqiri បានបង្ហាញខ្លួនត្រឹម២ប្រកួតប៉ុណ្ណោះនៅ Premier League ឲ្យហង្សក្រហម ក្នុងរដូវកាលនេះ ខណៈដែលភាគច្រើនគឺត្រូវអង្គុយកៅអីបម្រុង និងរងរបួស ។
ជាលទ្ធផលខ្សែបម្រើរូបនេះ បានដាក់គោលដៅចាកចេញពី Liverpool នៅចប់រដូវកាលនេះ ហើយបើតាមរបាយការណ៍បានឲ្យដឹងថាក្លឹបនៅអេស្ប៉ាញ Sevilla បានចាប់អារម្មណ៍ជាខ្លាំងលើសមត្ថភាពខ្សែបម្រើឆ្នើមរូបនេះ។
វាជារឿងដែលគួរឲ្យស្តាយណាស់សម្រាប់ Liverpool បើកីឡាកររូបនេះចាកចេញទៅ តែវាអាចជារឿងល្អមួយសម្រាប់កីឡាកររូបនេះក្នុងការរកទ្រនំថ្មីដើម្បីបាននាទីបង្ហាញខ្លួនលើទីលានច្រើន ក៏ដូចជាដើម្បីអភិវឌ្ឍខ្លួនបន្តទៀត។
មុនពេលចាកចេញ Shaqiri មានស្នាដៃក្នុងបញ្ជីរបស់ខ្លួនធំៗជាមួយ Liverpool គួរសមដែរ ដោយបានឈ្នះពានជាមួយ Liverpool ដូចជា UEFA Champio League, UEFA Super Cup និង ពាន FIFA Club World Cup ហើយខ្សែបម្រើរូបនេះអាចនឹងបន្ថែមបានពាន Premier League មួយទៀត បន្ទាប់ពីស្ថានភាព Covid-19 បានស្ងប់ស្ងាត់បាត់ទៅ៕
ប្រភព៖ onefootball