ចិន៖ ដូចអ្នករាល់គ្នា បានជ្រាបហើយថា តារាស្រី Fan Bingbing និង Li Chen ធ្លាប់ជាគូស្នេហ៍ ដែលទទួលបានការកោតសរសើរខ្លាំងបំផុត នៅក្នុងឧស្សាហកម្មកម្សាន្ត នៅប្រទេសចិន ។ ប៉ុន្តែ គួរឱ្យស្តាយក្នុងឆ្នាំ ២០១៩ អ្នកទាំងពីរ បានចែកផ្លូវគ្នាជាផ្លូវការ ដោយមានការភ្ញាក់ផ្អើលពី សំណាក់អ្នកគាំទ្រយ៉ាងខ្លាំង។ លើសពីនេះ បន្ទាប់ពី Fan BingbingនិងLi Chen ចែកផ្លូវគ្នាក៏ដោយ នៅតែចាត់ទុកមិត្តភក្តិ និងនិយាយពាក្យល្អៗ នៅពេលដែលពួកគេ បានជួបគ្នាទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ កាលពីថ្មីៗនេះគេហទំព័រ QQ និងសារព័ត៌មានចិនមួយចំនួន បានចុះផ្សាយព័ត៌មានថា វីឡាទំនើបៗ ជាច្រើននៅឈីងតាវឈ្មោះ Ham Bich Lau កំពុងត្រូវបានកម្ទេច។ ក្នុងចំណោមនោះ មានវីឡាមួយដែល Fan Bingbing និងLi Chen បានទិញក្នុងបំណងធ្វើជា ផ្ទះអាពាហ៍ពិពាហ៍ របស់ពួកគេ។
ក្នុងនោះផងដែរ វីឡាទំនើបទាំង ៤១ នៅទីនេះបច្ចុប្បន្ន កំពុងត្រូវបានជួសជុល ដើម្បីស្តារឆ្នេរ ដែលជាទេសភាពធម្មជាតិវិញ។ មុននោះតំបន់ Ham Bich Lau ល្បីល្បាញដោយសារវា ជាភាពឯកជនរបស់ អ្នកមានស្តុកស្តម្ភ ហើយក៏មានសណ្ឋាគារលំដាប់ផ្កាយ ៧ ដ៏ប្រណិតសម្រាប់ អ្នកមានទៀតផង។
គេដឹងដែរថា ផ្ទះវីឡារបស់Fan Bingbing និង Li Chen ត្រូវបានទិញនៅឆ្នាំ ២០១៦ ។ ជាក់ស្តែង Fan Bingbing និងអតីតគូស្នេហ៍ បានចំណាយលុយចូលគ្នា ទិញផ្ទះវីឡាមួយ ដោយតម្លៃសរុប នៃអគារនេះគឺ ប្រហែល ១,៤ លានដុល្លារអាមេរិក។ វីឡានេះមាន ៣ ជ្រុងបែរមុខ ទៅរកសមុទ្រ នៅជាប់នឹង សណ្ឋាគារលំដាប់ផ្កាយ ៥ នៅឈីងតាវ។ Fan Bingbing ដែលជាម្ចាស់ក្សត្រីក្នុង វិស័យឧស្សាហកម្មកម្សាន្តចិន ចង់អោយវាក្លាយជាផ្ទះរៀបអាពាហ៍ពិពាហ៍ របស់អ្នកពួកគេ តែជាអកុសល នៅពេលវីឡាមិនត្រូវបានដាក់ ឱ្យប្រើប្រាស់ផង គូស្វាមីភរិយានេះ បានដើរចែកផ្លូវ បែកគ្នាទៅវិញ ។
សូមទស្សនារូបខាងក្រោម៖