បន្ទាប់ពីសម្ងំនៅតែផ្ទះ តារាចិនល្បីៗទាំងនេះ ក៏ប្រែប្រួលសម្រស់ មុខប៉ោងៗជាងមុនដាច់

//s5.kh1.co/4e/4e22298642197a3fd5d8a39f36173a99456e96b3.jpg
តារា & កម្សាន្ដ

 ២៧-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាចិន​ល្បីៗមួយ​ចំនួន ​ប្រែ​មក​ជា ​មាន​សាច់​ធាត់ ជាង​មុន ​មុខ​ប្រែ​មក​ជា​ប៉ោងៗ​ ខុស​ប្លែក​កាល​ពី​មុន​តែម្តង​ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលណាស់។

ចិន៖ បន្ទាប់ពី ​សម្ងំនៅ​តែ​ផ្ទះ ​មិន​ចេញ​ទៅ​ណា ​អស់​មួយ​រយៈ ដោយ​សារតែ​​ ការរីករាល​ដាល​នៃវីរុស​COVID-19 រួចមក គេក៏សង្កេត​ឃើញ​ថា​​ តារាចិន​ល្បីៗមួយ​ចំនួន ​ក៏​ហាក់មាន​សាច់​ជាង​មុន ​មុខ​ប្រែ​មក​ជា​ប៉ោងៗ​ ខុស​ប្លែក​កាល​ពី​មុន​តែម្តង​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ជាក់​ស្តែង​ ពេល​បច្ចុប្បន្ន​ ​ស្ថាន​ភាព​​រាល​ដាលនៃ​COVID-19 ក្នុង​ប្រទេស​ចិន​ប្រែ​មក​ជា ​ល្អ​ប្រសើរ​ជា​ង​មុន ដែល​​អត្រា​នៃ ​អ្នក​ឆ្លង​នៃ​វីរុស​COVID-19 បានធ្លាក់​មក​សល់ត្រឹម​​ ចំនួន​ទាប​​បំផុត ​សឹង​តែ​គ្មាន​ អ្នក​ឆ្លង​បន្ត​ទៀត​នោះ។ គេក៏​ឃើញ​មាន ​តារាចិន​ជា​ច្រើន​ បាន​វិល​ត្រឡប់​មកបំពេញ​ កិច្ច​ការ​ថត​ដ៏​មមាញឹក ​របស់​ពួកគេឡើង​វិញ​។

​ថ្មីៗ​នេះ​ នៅ​ក្នុង​ឃ្លីប​ឃោសនា​មួយ របស់​តារាស្រី​ល្បី​ៗ​៣​ដួង ​ប្រចំាំ​ប្រទេសចិន​ មាន​ដូច​ជា​Yang Mi ហើយZhao Liying និង Fan Yangzi  ​បានធ្វើ​​​ឲ្យ​អ្នក​គាំទ្រ ​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង លើ​កា​រឡើង​គីឡូ​របស់​ពួកគេ​។ ​តាម​រយៈឃ្លីប​នោះ ​Yang Mi នៅ​ពេល​ដែល​មិនមាន ​នៅការ​make up គឺ​ពិត​ជា​ប្លែក​ខ្លាំង ​ដោយ​សារ​តែ ​តារាស្រី​រូប​នេះ ​កម្រ​បង្ហាញ​ខ្លួន ​ជាមួយ​​មុខ​ទទេបែបនេះ​ ហើយ​មើល​ទៅ​មុខ​របស់នាង ​ក៏​មាន​សាច់​ជា​មុន​។

ចំណែកZhao Liying ក៏​បាន​ធ្វើ​ឲ្យ​ អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ដែរ​ ដោយ​ឃើញ​នាង​ហាក់​ដូចជា​ ​ឡើង​គីឡូ​ជាង​មុន​ខ្លាំង មុខ​​ប្រែមក​ជា​មូល។

ចុងក្រោយ​នោះគឺ Fan Yangzi មិន​ត្រូវបាន​គេ ​និយាយ​ពី​ការ​ឡើង​គីឡូ របស់​នាង​នោះ​ទេ តែ​នាង​បែរ​ជា​ត្រូ​វ អ្នក​គាំទ្រ​ជា​ច្រើន​សរសើរ​ ពី​រូប​​សម្រស់​ដែល ​សាកសម​ពេល​ពាក់​មួក និង​សម្លៀក​បំពាក់​ ​បែប​នេះ​ទៅ​វិញ​​៕

Zhao Liying
Zhao Liying
Zhao Liying ពេលត្រឡប់មកវិញ
Zhao Liying ពេលត្រឡប់មកវិញ
Yang Mi
Yang Mi
Yang Mi ពេលត្រឡប់មកវិញ
Yang Mi ពេលត្រឡប់មកវិញ
Fan Yangzi
Fan Yangzi
Fan Yangzi ពេលត្រឡប់មកវិញ
Fan Yangzi ពេលត្រឡប់មកវិញ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T