ក្រៅពីជួយជាថវិកា! ពេលនេះ ឆាយ វីរៈយុទ្ធ ឧបត្ថម្ភអង្ករ៦តោន ដល់សិល្បករ និងអ្នកខ្វះខាត ខណៈCovid-19 រាតត្បាត

//s5.kh1.co/11/1173e5377c86daf12187355983ee02fde35f2527.jpg
តារា & កម្សាន្ដ

 ២៧-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

លោក ឆាយ វីរៈយុទ្ធ និង គ្រួសារ ក៏បានបានឧបត្ថម្ភអង្ករ ៦តោន ក្នុងរយៈពេល៣ខែ ក្នុងនោះសិល្បករដែលខ្វះខាត ៣តោន និងប្រជាជនខ្វះខាត ៣តោន ខណៈពេលដែលជំងឺវីរុស Covid-19 កំពុងតែរាតត្បាតនៅកម្ពុជា

ភ្នំពេញ៖ បច្ចុប្បន្ននេះមាប្រទេសជាច្រើនកំពុងជួបបញ្ហាធំដោយសារមានជំងឺវីរុស Covid-19 ដែលក្នុងនោះក៏មានប្រទេសកម្ពុជាយើង ដែលមានអ្នកឆ្លងពីជំងឺមួយនេះ ហើយក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្របពេលជាមួយគ្នានេះដែរ ក៏ឃើញមានសកម្មភាពល្អៗជាច្រើនរបស់ សិល្បករ សិល្បការិនី យើងជាច្រើនបានដុតដៃដុតជើងគ្នា ចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនសម្រាប់ទប់ស្កាត់នៅជំងឺវីរុស Covid-19 នេះ។ ដោយនេះគឺជា ទឹកចិត្ត និងគំរូមួយដ៏ល្អសម្រាប់សង្គមជាតិ នៅពេលដែលប្រទេសជាតិមានបញ្ហាបែបនេះ។

ក្នុងនោះដែរ តារាចម្រៀងល្បីឈ្មោះ លោក ឆាយ វីរៈយុទ្ធ និងគ្រួសារ ក៏បានបានឧបត្ថម្ភអង្ករ ៦តោន ក្នុងរយៈពេល៣ខែ ក្នុងនោះសិល្បករដែលខ្វះខាត៣តោន និងប្រជាជនខ្វះខាត ៣តោន ខណៈពេលដែលជំងឺវីរុស Covid-19 កំពុងតែរាតត្បាតនៅកម្ពុជា។

ជាការពិតណាស់ នេះជាសកម្មភាពដ៏ល្អមួយរបស់ លោក ឆាយ វីរៈយុទ្ធ និង គ្រួសារ ដែលមានទឹកចិត្តថ្លៃថ្លាបំផុត សម្រាប់កម្ពុជា មិនត្រឹមតែប៉ុណ្ណោះក្រោយពីឃើញបែបនេះ ហើយក៏មានមហាជនជាច្រើនបានសរសើរពីទឹកចិត្តរបស់លោក និង គ្រួសារផងដែរ៕

ប្រភព៖ ហេង ឡុង

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ឆាយ វីរៈយុទ្
  លោក ឆាយ វីរៈយុទ្
  លោក ឆាយ វីរៈយុទ្ធ និង ភរិយា
  លោក ឆាយ វីរៈយុទ្ធ និង ភរិយា
  លោក ឆាយ វីរៈយុទ្ធ  ភរិយា និង កូន
  លោក ឆាយ វីរៈយុទ្ធ  ភរិយា និង កូន
  លោក ឆាយ វីរៈយុទ្ធ និង ភរិយា
  លោក ឆាយ វីរៈយុទ្ធ និង ភរិយា
រូបតំណាង
រូបតំណាង
ឆាយ វីរៈយុទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T