តេស្ដវិជ្ជមាន Covid-19 បានប៉ុន្មានថ្ងៃ ស្រាប់តែ Dybala បង្ហោះរូបភាពមួយសន្លឹក ដោយសរសេរថា……

//s5.kh1.co/92/9234689aa7d8dccac053fc3a6c46e90ecd7b0d7a.jpg
កីទ្បា

 ២៦-មីនា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

តេស្ដវិជ្ជមាន Covid-19 បានប៉ុន្មានថ្ងៃ Dybala បង្ហោះរូបភាពមួយសន្លឹក ដោយសរសេរថា គេនិងមិត្តស្រីសុខធម្មតាទេ

អ៊ីតាលី៖ ខ្សែប្រយុទ្ធ Paulo Dybala បានប្រាប់ទៅកាន់អ្នកគាំទ្រ Juventus ថាគេ និងមិត្តស្រី Oriana Satatini មានសុខភាពធម្មតាទេ បន្ទាប់ពីរយៈពេល៤ថ្ងៃ ពួកគេទាំងពីរបានធ្វើតេស្ដឃើញវិជ្ជមានវីរុស Covid-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Dybala ប្រកាសថាខ្លួន និងមិត្តស្រីវិជ្ជមាន Covid-19 កាលពីថ្ងៃទី២១
Dybala ប្រកាសថាខ្លួន និងមិត្តស្រីវិជ្ជមាន Covid-19 កាលពីថ្ងៃទី២១

កីឡាករវ័យ២៦ឆ្នាំបានធ្វើឲ្យពិភពបាល់ទាត់ក្នុងប្រទេសអ៊ីតាលីមានការភ្ញាក់ផ្អើល ក្រោយគេបានប្រកាសថា គេនិងមិត្តស្រីបានធ្វើតេស្ដឃើញវិជ្ជមាន មានផ្ទុកវីរុសកូរ៉ូណា។

យ៉ាងណាមិញ កាលពីយប់មិញ Dybala បានបង្ហោះរូបភាពមួយសន្លឹកនៅលើគណនីបណ្ដាញសង្គម Instagram ផ្លូវការ ដោយលើកដៃជាសញ្ញា OK រួមជាមួយការសរសេរថា “ពួកយើងល្អជាធម្មតាទេ”

View this post on Instagram

Estamos bien ????????????

A post shared by Paulo Dybala (@paulodybala) on

Dybala បង្ហោះនៅលើ Instagram

Juventus គឺជាក្លិបនៅក្របខណ្ឌ Serie A ដែលមានកីឡាករឆ្លង Covid-19 មុនគេ ខណៈ Dybala គឺជាកីឡាករទី៣ ដែលបានឆ្លងវីរុសដ៏សាហាវមួយនេះ បន្ទាប់ពីមិត្តរួមក្រុម Daniele Rugani និង Blaise Matuidi។

កីឡាករ Paulo Dybala
កីឡាករ Paulo Dybala

គួរឲ្យដឹងដែរថា អ៊ីតាលីរងការប៉ះពាល់យ៉ាងខ្លាំងដោយសារវីរុស Covid-19 ក្នុងនោះមនុស្សច្រើនជាង ៧៤,០០០នាក់ត្រូវបានឆ្លង ហើយមនុស្សមិនតិចជាង ៧,៥០០ នោះទេបានបាត់បងជីវិត។

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T