សមនឹងឈ្មោះជាកំពូលតារាមែន! Chompoo បរិច្ចាគប្រាក់ ដល់មូលនិធិ Covid-19 រហូតដល់...

//s5.kh1.co/38/38745fc1be23c75a75290b9bd733f20a4984207f.jpg
តារា & កម្សាន្ដ

 ២៥-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលប៉ុន្មានម៉ោងមុននេះ តារាសម្ដែងស្រីលំដាប់ជួរមុខរបស់ប្រទេសថៃ នាង Chompoo Araya បានធ្វើឲ្យហ្វេនៗ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយ អ្នកនាងបានបរិច្ចាគថវិការផ្ទាល់ខ្លួន ចំនួន ១លាន ២សែន បាត (ប្រាក់ថៃ) ជូនទៅដល់មូលនិធិមួយកន្លែង

ថៃ៖ ជាការពិតណាស់ មួយរយៈនេះ ចំនួនអ្នកឆ្លងនូវ មេរោគប្រភេទថ្មី Covid-19 កំពុងមានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ មិនថាតែប្រទេសក្នុង តំបន់អឺរ៉ុប ឬតំបន់អាស៊ីទេ គឺចំនួនអ្នកឆ្លង តែងតែរកឃើញ ស្ទើររៀងរាល់ថ្ងៃទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅឯប្រទេសថៃ ក៏ដូចជា ប្រទេសដ៏ទៃទៀតដែរ គេឃើញថា មានចំនួនអ្នកឆ្លង ក៏កាន់តែច្រើនទៅៗ ពីមួយថ្ងៃផងដែរ។

ទន្ទឹមនឹងនេះ គេឃើញថា មានការយកចិត្តទុកដាក់ខ្លាំងពី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសមាន បណ្ដាសប្បុរសជននានា ពិសេសអ្នកស្ថិតនៅក្នុង ចង្កោមសិល្បៈ បាននាំគ្នារួបរួមសហការគ្នា ក្នុងការបរិច្ចាគជា សម្ភារប្រើប្រាស់ ខ្លះទៀតបរិច្ចាគថវិការមួយចំនួន ដើម្បីជួយឧបត្ថម្ភ ការទប់ស្កាត់ការរីករាលដាល នេះផ្ទាល់តែម្ដង។

ជាមួយគ្នានេះ កាលពីពេលប៉ុន្មានម៉ោងមុននេះ តារាសម្ដែងស្រីលំដាប់ ជួរមុខរបស់ប្រទេសថៃ នាង Chompoo Araya បានធ្វើឲ្យហ្វេនៗ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកនាង បានបរិច្ចាគថវិការផ្ទាល់ខ្លួន ចំនួន ១លាន ២សែន បាត (ប្រាក់ថៃ) ស្មើរ 36,535ដុល្លារ ជូនទៅដល់មូលនិធិមួយកន្លែង ដើម្បីចូលរួមជួយទប់ស្កាត់ និងជួយព្យាបាល ដល់អ្នកដែលបានឆ្លងជំងឺ Covid-19 ផងដែរ។

តាមរយៈរូបភាពទាំងនោះ បានធ្វើឲ្យមានអ្នកចូល ខមិនសរសើរ អំពីទឹកចិត្ត របស់តារាសម្ដែងស្រីរូបនេះ ជាច្រើនផងដែរ។

ទស្សនារូបភាពខាងក្រោម៖

Chompoo 
Chompoo 
Chompoo 
Chompoo 
Chompoo 
Chompoo 
Chompoo និងកូនៗ
Chompoo និងកូនៗ
រូបភាពពី Instagram 
រូបភាពពី Instagram 
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T