បុរសម្នាក់ទើបធ្វើតេស្ដរកឃើញវីរុសមួយប្រភេទទៀត ស្រដៀងវីរុសកូវីដ-១៩ បន្ទាប់ពីដួលស្លាប់នៅលើឡានក្រុងក្នុងប្រទេសចិន

//s5.kh1.co/f0/f052d71a8c23412c6c6c75de694829cabe0aec57.jpg
សង្គម

 ២៥-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ បានស្លាប់យ៉ាងរំពេចនៅលើឡានក្រុងមួយក្នុងប្រទេសចិន ដោយសារវីរុស Hantavirus ជាវីរុសម៉្យាងដែលមានគ្រោះថ្នាក់ខ្លាំងជាងវីរុសកូរ៉ូណាទៅទៀត តែមានរោគសញ្ញាប្រហាក់ប្រហែលគ្នា

ចិន៖ ហេតុការណ៍មួយបានបង្កជាការភ្ញាក់ផ្អើល ខណៈបុរសម្នាក់បានស្លាប់មួយរំពេចនៅលើរថយន្ដក្រុងនៅឯប្រទេសចិន ដោយសារវីរុស Hanta (Hantavirus) ជាវីរុសម៉្យាងដែលមានគ្រោះថ្នាក់ខ្លាំងជាងវីរុសកូរ៉ូណាទៅទៀត ប៉ុន្តែមានរោគសញ្ញាប្រហាក់ប្រហែលគ្នា។ នេះបើយោងតាមសារព័ត៌មានអន្ដរជាតិ Daily Mail

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនរងគ្រោះខាងលើ (មិនបញ្ចេញអត្តសញ្ញាណ) បានស្លាប់នៅលើរថយន្ដក្រុងមួយក្នុងខេត្ដសានដុង ពេលកំពុងធ្វើដំណើរទៅធ្វើការ។ ករណីនេះកើតឡើងចំពេលវីរុសកូរ៉ូណាកំពុងរាតត្បាតនៅឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយបន្ទាប់ពីជនរងគ្រោះធ្វើតេស្ដឃើញវិជ្ជមាននៃវីរុស Hanta អ្នករួមដំណើរទាំង ៣២ នាក់ទៀត ក៏តម្រូវឲ្យធ្វើតេស្ដរកមេរោគផងដែរ។

រូបតំណាង
រូបតំណាង

យ៉ាងណាមិញ ក្រុមអ្នកជំនាញបានអះអាងជាសារធារណៈថា វីរុសនេះមិនមែនជាវីរុសថ្មីទេ ហើយវាកម្រនឹងឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដូចវីរុសកូរ៉ូណាណាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្ដែអាចឆ្លងពីសត្វកណ្ដុរ ប្រសិនបើមនុស្ស ប៉ះពាល់ជាមួយទឹកនោម ទឹកមាត់ លាមក ឬ បរិភោគគ្រឿងក្នុងរបស់វាជាដើម។ តែបើទោះបីជាជំងឺនេះកម្រនឹងកើតពិតមែន តែក៏មានអត្រាមរណភាពប្រមាណ ៣៨% ផងដែរ ដែលបង្ហាញដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) ។

សត្វកណ្ដុរ
សត្វកណ្ដុរ

ទន្ទឹមនឹងនេះដែរ អ្នកវិទ្យាសាស្រ្តជនជាតិស៊ុយអ៊ែតលោកបណ្ឌិត Sumaiya Shaikh បានសរសេរថា «វីរុស Hantavirus បានផុសឡើងដំបូងក្នុងឆ្នាំ ១៩៥០ កំឡុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងកូរ៉េ នៅទឹកដីកូរ៉េ (ទន្លេ Hanta)»។

សូមបញ្ជាក់ថា រោគសញ្ញានៃជំងឺនេះគឺប្រហាក់ប្រហែលគ្នានឹងរោគសញ្ញារបស់ជំងឺរាតត្បាតថ្មី Covid-19 ដែរ ដែលវាមានអាការដូចជា ដង្ហើមខ្លី ក្អក ឈឺក្បាល និងគ្រុនក្តៅជាដើម៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T