ភ្នំពេញ៖ អ្នកណាដែលមិនស្គាល់តារាចម្រៀងល្បីដែលនិយម តែងនិពន្ធបទចម្រៀងខ្លួនឯង និងថែមទាំងអាចច្រៀងយ៉ាងពីរោះរណ្តំចិត្តទៀតផងនោះ ដែលគាត់មានឈ្មោះថា ម៉ានិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់តារាចម្រៀងប្រុសរូបនេះ បានប្រឡូកក្នុងសិល្បៈតាំងពីច្រើនឆ្នាំមកហើយ ដោយបានបន្សល់ទុកស្នាដៃជាបទចម្រៀងដ៏ច្រើនបទផងដែរ សម្រាប់បងប្អូនអ្នកគាំទ្រស្តាប់កម្សាន្ត។
ដោយឡែកថ្មីៗនេះតារាចម្រៀងប្រុសរូបនេះ បានធ្វើការបញ្ចេញបទចម្រៀងថ្មីមួយបទទៀតហើយ ដែលមានចំណងជើងថា «ផ្តេសផ្តាស់» ដោយបទនេះប្រៀបបីបានដូចជាកាដូមួយសម្រាប់ អ្នកគាំទ្រទាំងអស់គ្នា ដែលនៅផ្ទះអផ្សុកក្នុងពេលដែលកូរ៉ូណា កំពុងតែមានភាពផ្ទុះឡើងក្នុងរយៈពេលនេះផងដែរ។
តាមរយៈបទចម្រៀងមួយបទនេះគឺជាបទចម្រៀងដែល ម៉ានិត បានប្តូរស្ទាយ៍វិញម្តង ដោយកន្លងមកធ្លាប់តែឃើញតារាប្រុសរូបនេះនិពន្ធ និងច្រៀងតែបទរបៀបបែបមនោសញ្ចេតនាប៉ុណ្ណោះ។
ក្រោយពីតារាប្រុសរូបនេះបង្ហោះបទចម្រៀង «ផ្តេសផ្តាស់»នេះមិនទាន់បានប៉ុន្មានផង ក៏មានអ្នកគាំទ្រជាច្រើនបានចុចស្តាប់បទចម្រៀងមួយបទនេះ ហើយថែមទាំងសរសើរតារាចម្រៀងប្រុសរូបនេះផងដែលចេះប្តូរស្ទាយ៍ថ្មីផងដែរ៕
សូមស្តាប់បទនេះទាំងអស់គ្នា៖