កូនភ្លោះមួយគូ យកមិត្តប្រុសម្នាក់រួមគ្នា និងចំណាយលុយរាប់សែនដុល្លារទៅកែសម្ផស្សឲ្យកាន់តែដូចគ្នាថែមទៀត

//s5.kh1.co/e9/e9df59654bc431e8beb20df62ccf8d5f510207e7.jpg
សង្គម

 ២០-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នារីកូនភ្លោះមួយគូ មានឈ្មោះថា Anna និង Lucy DeCinque វ័យ៣៤ឆ្នាំ មកពីទីក្រុង Perth ត្រូវបានគេដាក់រហស្សនាមឲ្យថា កូនភ្លោះដែលមានមុខមាត់ដូចគ្នាបំផុតលើពិភពលោក។

អូស្ត្រាលី៖ នារីកូនភ្លោះមួយគូ មានឈ្មោះថា Anna និង Lucy DeCinque វ័យ៣៤ឆ្នាំ មកពីទីក្រុង Perth ត្រូវបានគេដាក់រហស្សនាមឲ្យថា កូនភ្លោះដែលមានមុខមាត់ដូចគ្នាបំផុតលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នារីកូនភ្លោះមួយគូនេះ បានឲ្យដឹងដែរថា ពួកនាងទាំងពីរ មានមិត្តប្រុសម្នាក់រួមគ្នា ដែលមានឈ្មោះថា Ben វ័យ៣៩ឆ្នាំ។ នៅពេលយប់ ពួកនាង និងមិត្តប្រុស បានគេងលើគ្រែតែមួយរួមគ្នាទៀតផង។ ហើយជារៀងរាល់ថ្ងៃ ពួកនាងបរិភោគអាហារតែមួយពេលប៉ុណ្ណោះ និងហាត់ប្រាណជាប្រចាំ។ បើទោះបីជាមានអារម្មណ៍ល្ហិតល្ហៃជាញឹកញាប់យ៉ាងណាក៏ដោយ ក៏ពួកនាងនៅតែហាត់ប្រាណដែរ ពោលគឺញៀននឹងការហាត់ប្រាណតែម្ដង។ ប្រសិនបើមិនហាត់ប្រាណ ពួកនាងនឹងមានអារម្មណ៍តានតឹង និងស្មុគស្មាញជាដើម។

នារីកូនភ្លោះមួយគូនេះ បានចំណាយប្រាក់ប្រមាណ២៥០,០០០ដុល្លារអាមេរិកទៅលើការវះកាត់កែសម្ផស្សឲ្យកាន់តែដូចគ្នាផងដែរ។ ហើយរាល់ពេលចូលបន្ទប់ទឹក ងូតទឹក ផឹកទឹក បរិភោគអាហារ និងធ្វើអ្វីផ្សេងៗទៀត គឺពួកនាងត្រូវធ្វើជាមួយគ្នាជានិច្ច ដោយមិនដែលឃ្លាតឆ្ងាយពីគ្នាឡើយ។ មកទល់ពេលនេះដែរ ពួកនាងកំពុងរៀបគម្រោងនឹងមានផ្ទៃពោះក្នុងពេលតែមួយ ហើយពួកនាងក៏សង្ឃឹមថា មិត្តប្រុសនឹងអាចសម្រេចគម្រោងនេះបាន។ 

យ៉ាងណាមិញ កូនភ្លោះមួយគូខាងលើនេះ ក៏បានផ្ដាំផ្ញើទៅកាន់អ្នកគាំទ្រនៅលើបណ្ដាញសង្គមផងដែរថា មិនគួរយកតម្រាប់នៃការហាត់ប្រាណ ឬការបរិភោគតាមពួកនាងឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះ និងមិត្តប្រុស
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
នារីកូនភ្លោះមួយគូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T