អុញ! វីរុសកូវីដ-១៩កំពុងរាតត្បាតក្នុងប្រទេស បែរជាបុរសម្នាក់នេះ ឌុបស្រីម្ដង៥នាក់ ដោយមិនពាក់ម៉ាស់យ៉ាងរំភើយ (មានវីដេអូ)

//s5.kh1.co/f3/f3940f7d5e07ddbc3df6e986afd19debc0321720.jpg
សង្គម

 ១៩-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃចន្ទ ទី១៦ ខែមីនាកន្លងទៅនេះ បុរសម្នាក់ដែលមាននាមត្រកូលថា Luo បានជិះម៉ូតូឌុបមនុស្សស្រីចំនួន៥នាក់ នៅលើដងផ្លូវ ក្នុងទីក្រុង Dongguan។

ចិន៖ កាលពីថ្ងៃចន្ទ ទី១៦ ខែមីនាកន្លងទៅនេះ បុរសម្នាក់ដែលមាននាមត្រកូលថា Luo បានជិះម៉ូតូឌុបមនុស្សស្រីចំនួន៥នាក់ នៅលើដងផ្លូវ ក្នុងទីក្រុង Dongguan

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយដែលថតឡើងដោយអ្នកដំណើរម្នាក់ បង្ហាញឲ្យឃើញថា លោក Luo បានជិះម៉ូតូ ឌុបមនុស្សស្រីចំនួន៥នាក់ ដោយមនុស្សស្រីបីនាក់អង្គុយពីក្រោយគាត់ ហើយម្នាក់អង្គុយពីមុខគាត់ និងម្នាក់ទៀតឈរតោងពីមុខម៉ូតូ។ លោក Luo រួមទាំងមនុស្សស្រី៥នាក់ មិនបានពាក់មួកសុវត្ថិភាព ហើយគាត់ក៏មិនបានពាក់ម៉ាស់ការពារវីរុសកូវីដ-១៩ដែរ។ ចំណែកឯមនុស្សស្រីទាំងនាក់វិញ បានពាក់ម៉ាស់ដែរ ប៉ុន្ដែពាក់មិនគ្របច្រមុះឲ្យបានត្រឹមត្រូវឡើយ។

ជុំវិញវីដេអូខាងលើត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ហើយប៉ូលិសក៏បានកំណត់អត្តសញ្ញាណ នឹងចាប់ខ្លួនលោក Luo និងមនុស្សស្រីទាំង៥នាក់នៅពេលយប់ថ្ងៃដដែល។

លោក Luo បានសារភាពប្រាប់ប៉ូលិសថា ដំបូងឡើយ​ គាត់នៅហាងស្រាមួយកន្លែង ហើយមនុស្សស្រីទាំង៥នាក់នោះ បានសុំជិះម៉ូតូជាមួយ។ បន្ទាប់មក ក៏ឡើងជិះពេញម៉ូតូតែម្ដងទៅ ហើយគាត់មិនអាចបដិសេធបានឡើយ។

យ៉ាងណាមិញ ពេលនេះ ពួកគេទាំង៦នាក់កំពុងស្ថិតនៅក្រោមការឃុំខ្លួននៅឡើយ។ ចំណែកលោក Luo វិញត្រូវប្រឈមនឹងទោសពីបទ បើកបរដោយគ្មានអាជ្ញាប័ណ្ណ ដឹកមនុស្សលើសចំនួន និងមិនពាក់មួកសុវត្ថិភាព៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក Luo និងមនុស្សស្រីទាំង៥នាក់
លោក Luo និងមនុស្សស្រីទាំង៥នាក់
មនុស្សស្រីទាំង៥ នៅប៉ុស្ដិ៍ប៉ូលិស
មនុស្សស្រីទាំង៥ នៅប៉ុស្ដិ៍ប៉ូលិស
លោក Luo នៅប៉ុស្ដិ៍ប៉ូលិស
លោក Luo នៅប៉ុស្ដិ៍ប៉ូលិស
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T