ក្រុមអ្នកស្រាវជ្រាវ បានរកឃើញគ្រោងរង្វង់ចម្លែក ក្នុងយុគទឹកកក ដែលសង់ឡើងដោយឆ្អឹងថនិកសត្វ

//s5.kh1.co/8d/8d487203f7d09e7ccd2a1e29144304e39d9d2dca.jpg
បច្ចេកវិទ្យា

 ១៧-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រចនាសម្ព័ន្ធសំណង់ឆ្អឹងថនិកសត្វបែបនេះ ស្ថិតក្នុងយុគទឹកកក ធ្លាប់ត្រូវបានគេរកឃើញ​ នៅទូទាំងតំបន់អឺរ៉ុបខាងកើត។

រុស្ស៊ី៖ ប្រហែលជា ២៥,០០០ឆ្នាំមុន ក្រុមអ្នកប្រមាញ់បានប្រើប្រាស់ឆ្អឹងថនិកសត្វចំនួន៦០ប្រភេទ ដើម្បីសាងសង់គ្រោងរាងជារង្វង់ដ៏ធំមួយ នៅប្រទេសរុស្ស៊ី។ គ្មានអ្នកណាដឹងពីមូលហេតុ នៃការសាងសង់វាទេ។ ក្រុមអ្នកស្រាវជ្រាវបានជីករុករកកន្លែងនោះបន្ថែម ក្នុងគោលស្វែងយល់ពីវា ប៉ុន្ដែពួកគេនៅតែមិនអាចស្វែងយល់ ពីមូលហេតុនៃការសាងសង់វាទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រោងឆ្អឹងថនិកសត្វដែលត្រូវបានគេ យកទៅសាងសង់ ក្នុងយុគទឹកកក
គ្រោងឆ្អឹងថនិកសត្វដែលត្រូវបានគេ យកទៅសាងសង់ ក្នុងយុគទឹកកក

នេះមិនមែនជាសំណង់ឆ្អឹងថនិកសត្វដំបូងបង្អស់ ដែលត្រូវបានគេរកឃើញ ក្នុងប្រទេសរុស្ស៊ីនោះទេ ប៉ុន្ដែវាជាគ្រោងចំណាស់ជាងគេ និងធំជាងគេបំផុត មានប្រវែង១២ម៉ែត្រ។ រចនាសម្ព័ន្ធសំណង់ឆ្អឹងថនិកសត្វបែបនេះ ស្ថិតក្នុងយុគទឹកកក ធ្លាប់ត្រូវបានគេរកឃើញ​ នៅទូទាំងតំបន់អឺរ៉ុបខាងកើត។ ប៉ុន្ដែរហូតមកដល់ពេលនេះ គ្រោងចាស់ជាងគេ ធ្លាប់ត្រូវបានគេរកឃើញថា មានអាយុកាល ២២,០០០ឆ្នាំមុន។

ផ្អែកលើការរកឃើញពីមុន ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ពួកវាត្រូវបានសាងសង់ ដោយប្រជាជន Palaeolithic ដើម្បីធ្វើជាជម្រក ក្នុងរដូវរងាដ៏អាក្រក់។ រដូវរងានៅសម័យនោះ​ ទំនងជាមានសីតុណ្ហភាព -២០អង្សាសេ។ ការស្ថាបនាអ្វីមួយ ដែលមានទំហំធំៗបែបនេះ ត្រូវការចំណាយពេលវេលាច្រើនណាស់ ប៉ុន្ដែវាគួរឲ្យភ្ញាក់ផ្អើល ដោយពួកអ្នកប្រមាញ់មិនដែលចំណាយពេល នៅមួយកន្លែងនោះទេ។

ក្រុមអ្នកស្រាវជ្រាវកំពុងជីករក និងស្រាវជ្រាវ នៅសំណង់រាងរង្វង់នោះ
ក្រុមអ្នកស្រាវជ្រាវកំពុងជីករក និងស្រាវជ្រាវ នៅសំណង់រាងរង្វង់នោះ

យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ឆ្អឹងទាំងអស់នេះត្រូវបានគេរៀបជារង្វង់បន្ដគ្នា ដោយគ្មានច្រកចេញចូលច្បាស់លាស់។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា រហូតមកដល់ពេលនេះ ពួកគាត់បានកំណត់អត្ដសញ្ញាណថនិកសត្វចំនួន៥១ និងលលាដ៍ក្បាលចំនួន៦៤។ នៅខាងក្នុងរង្វង់ ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញភស្ដុតាងដំបូង ដែលឃើញមានឈើដុត នៅពីក្នុង។ ប៉ុន្ដែសរុបមក មិនមានសញ្ញានៃការស្នាក់នៅរយៈពេលវែង នៅខាងក្នុងគ្រោងរង្វង់នោះទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T