អុញ! ជាងកាត់សក់នៅចិន រុំស្កុតជុំវិញម៉ាស៊ីនឈូសសក់ជាប់នឹងចុងឈើ ដើម្បីរក្សាគម្លាតឲ្យឆ្ងាយពីអតិថិជន ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត (មានវីដេអូ)

//s5.kh1.co/0b/0b249091ef3706598de02e8fa28e591dbb5144b3.jpg
សង្គម

 ១៦-មីនា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

ជាងកាត់សក់ក្នុងប្រទេសចិន បានចាប់ផ្ដើមបញ្ចេញនូវគំនិតច្នៃប្រឌិតថ្មីមួយ ដោយរុំស្កុតជុំវិញម៉ាស៊ីនឈូសសក់ជាប់នឹងចុងឈើ ដើម្បីរក្សាគម្លាតឲ្យឆ្ងាយពីអតិថិជន ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត។

ចិន៖ ជាងកាត់សក់ក្នុងប្រទេសចិន បានចាប់ផ្ដើមបញ្ចេញនូវគំនិតច្នៃប្រឌិតថ្មីមួយ ដោយរុំស្កុតជុំវិញម៉ាស៊ីនឈូសសក់ជាប់នឹងចុងឈើ ដើម្បីរក្សាគម្លាតឲ្យឆ្ងាយពីអតិថិជន ខណៈវីរុសកូវីដ-១៩កំពុងរាតត្បាត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបបង្ហាញឲ្យឃើញថា ជាងកាត់សក់នៅហាងមួយកន្លែង បានពាក់ម៉ាស់ការពារ និងកាន់ឈើវែងដែលមានប្រវែងប្រមាណ១,២០ម៉ែត្រ ដោយមានរុំស្ដុតជុំវិញម៉ាស៊ីនឈូសសក់ ម៉ាស៊ីនផ្លុំសក់ ក្រាស់ និងច្រាស់សម្រាប់កក់សក់ជាដើម។

លោក Wu Junlong ជាម្ចាស់ហាងកាត់សក់នៅក្នុងខេត្ត Henan បានឲ្យដឹងថា ការប្រើវិធីកាត់សក់បែបនេះជូនអតិថិជន គឺមានភាពពិបាកខ្លាំងមែនទែន តែដើម្បីសុវត្ថិភាពគឺត្រូវតែទ្រាំ។

ទន្ទឹមនឹងនេះដែរ ក៏មាន ជាងកាត់សក់ម្នាក់ទៀតឈ្មោះថា He Bing មកពីខេត្ត Sichuan បានបង្ហោះវីដេអូឃ្លីបខ្លីមួយទៅលើបណ្ដាញសង្គម ដែលបង្ហាញពីវីធីនៃការកាត់សក់ដូចនឹងហាងខាងលើដែរ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនផងដែរ។

គួរឲ្យដឹងដែរថា មន្ត្រីសុខាភិបាលចិនបានណែនាំឲ្យប្រជាពលរដ្ឋរបស់ខ្លួនរក្សាចម្ងាយ អប្បបរមា១,៥ម៉ែត្រ ពីម្នាក់ទៅម្នាក់នៅតាមទីសាធារណៈ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងហាងកាត់សក់
ទិដ្ឋភាពក្នុងហាងកាត់សក់
ទិដ្ឋភាពក្នុងហាងកាត់សក់
ទិដ្ឋភាពក្នុងហាងកាត់សក់
ទិដ្ឋភាពក្នុងហាងកាត់សក់
ទិដ្ឋភាពក្នុងហាងកាត់សក់
ទិដ្ឋភាពក្នុងហាងកាត់សក់
ទិដ្ឋភាពក្នុងហាងកាត់សក់
ទិដ្ឋភាពក្នុងហាងកាត់សក់
ទិដ្ឋភាពក្នុងហាងកាត់សក់
វីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T