កូរ៉េខាងត្បូង ៖ តាំងពីយូរណាស់មកហើយ ដែលអ្នកនិយមប្រើប្រាស់បណ្ដាញអ៊ីនធើណែត បានបង្ហាញចំណាប់អារម្មណ៍ទោះលើ ម្ចាស់គណនី MeJiwoo ដែលជាតារា Instagram ដ៏ល្បីម្នាក់របស់កូរ៉េ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែងកន្លងមក នាងតែងតែបង្ហោះរូបថតស្អាតៗ ជាមួយនឹងការលេងស្ទីលតែងខ្លួនប្លែកៗ ទាន់សម័យ ដើម្បីផ្សព្វផ្សាយហាងសម្លៀកបំពាក់ Online ផ្ទាល់ខ្លួនរបស់នាង។
នាងក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាបងស្រីរបស់ J-Hope សមាជិកក្រុម BTS មានឈ្មោះពិតថា Jung Dawon។
គួររម្លឹកផងដែរថា បន្ទាប់ពីទទួលបានការគាំទ្រពីប្រិយមិត្ត ក៏ដូចជាអ្នកនិយមតាមដានផ្នែកម៉ូត Jung Dawon ត្រូវគេរំពឹងទុកថា នឹងបើកបង្ហាញប្រ៊េនសម្លៀកបំពាក់ផ្ទាល់ខ្លួន ក្នុងពេលឆាប់ៗខាងមុននេះ។
មិនយូរប៉ុន្មាន ក៏មានសេចក្ដីប្រកាសថ្មីមួយបញ្ជាក់ថា បងស្រីរបស់ J-Hope បានចូលរួមសហការជាមួយក្រុមហ៊ុន KVLY ដើម្បីបើកបង្ហាញប្រ៊េនសម្លៀកបំពាក់ម៉ាកថ្មី ដោយមាននាងជាប្រធានផ្នែកច្នៃម៉ូតផ្ទាល់តែម្ដង។
ប៊្រេនសម្លៀកបំពាក់ថ្មីនេះ មានឈ្មោះថា AJ LOOK ដែលត្រៀមនឹងបង្ហាញខ្លួន ជាម៉ាកយីហោជំនាន់ថ្មី ជាទីពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន KVLY ក៏បានបង្ហើបថា ពួកគេកំពុងព្យាយាមពង្រីកវិសាលភាពប៊្រេននេះ ទៅកាន់អតិថិជនដែលនៅតាមតំបន់ផ្សេងៗទៀតផង មិនមែនត្រឹមតែនៅកូរ៉េប៉ុណ្ណោះទេ៕
ចង់ដឹងថា តើបងស្រីរបស់ J-Hope ធ្លាប់បានបង្ហាញស្ទីលតែងខ្លួនស្អាតៗ និងទាន់សម័យប្លែកពីគេកម្រិតណា?
តោះមកទស្សនារូបភាព ឈុតសម្លៀកបំពាក់របស់នាងខាងក្រោម ៖