កូរ៉េខាងត្បូង៖ នៅពេលដែលតារាចម្រៀង ឬក្រុមតារា K-POP ណាមួយធ្វើការចេញនូវវីដេអូបទ ចម្រៀងផ្លូវការរបស់ខ្លួននៅលើបណ្ដាញសង្គមយូធូប (Youtube) អ្នកគាំទ្រតារាចម្រៀង ឬក្រុមតារាចម្រៀងទាំងនោះតែងនាំគ្នាសម្រុកមើល ដើម្បីធ្វើយ៉ាងណាឲ្យវីដេអូចម្រៀងរបស់អាលដលខ្លួនបំបែកកំណត់ត្រាជាវីដេអូចម្រៀងដែលមានអ្នកចូលទស្សនាច្រើនជាងគេនៅ២៤ម៉ោងដំបូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះ ជាលំដាប់ថ្នាក់វីដេអូចម្រៀងចំនួន១៥ ដែលមានចំនួនការទស្សនាច្រើនជាងគេនៅក្នុងរយៈពេល២៤ម៉ោងដំបូង ប្រចាំប្រទេសកូរ៉េខាងត្បូង៖
១៥. បទ Psycho របស់ក្រុម Red Velvet (១៨ លានដង)
១៤. បទ Icy របស់ក្រុម ITZY (១៨.១ លានដង)
១៣. បទ Dance the Night Away របស់ក្រុម TWICE (១៩.៦ លានដង)
១២. បទ Shadow របស់ BTS's Suga ( ២០.៣ លានដង)
១១. បទ DNA របស់ក្រុម BTS (២០.៥ លានដង)
១០. បទ Chicken Noodle Soup របស់ J-Hope ft. Becky G (២១.៧ លានដង)
៩. បទ Yes or Yes របស់ក្រុម TWICE (៣១.៥ លានដង)
៨. បទ Fake Love របស់ក្រុម BTS (៣៥.៩ លានដង)
៧. បទ DDU-DU-DDU-DU របស់ក្រុម BLACKPINK (៣៦.៣ លានដង)
៦. បទ Fancy របស់ក្រុម TWICE (៤២.២ លានដង)
៥. បទ ON (Kinetic Manifesto Film) របស់ក្រុម BTS (៤៣.៣ លានដង)
៤. បទ ON របស់ក្រុម BTS (៤៤.៣ លានដង)
៣. បទ Idol របស់ក្រុម BTS (៤៥.៩ លានដង)
២. បទ Kill This Love របស់ក្រុម BLACKPINK (៥៦.៨ លានដង )
១. បទ Boy with Luv របស់ក្រុម BTS ft. Halsey (៧៥ លានដង)