ថៃ៖ ដូចយើងបានដឹងរួចមកហើយថា តារាសម្តែង និងជាអ្នកប្រដាល់ថៃ Matthew Dean បានប្រកាសថា ខ្លួនឆ្លងវីរុស COVID-១៩ និងបានសំណូមពរឲ្យអ្នកដែលបានប្រាស្រ័យទាក់ទងជាមួយខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការប្រយ័ត្នប្រយែង ហើយគួរទៅធ្វើតេស្តពិនិត្យរកមើលវីរុសនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្លែងពីតារាសម្តែងថៃរូបនេះវិញ លោក Art Pasut បានបង្ហាញនូវការបារម្ភជាខ្លាំង ដោយសារខ្លួនទើបនឹងបានទៅហាត់ប្រដាល់ជាមួយលោក Matthew ដូច្នេះលោកសម្រេចចិត្តទៅធ្វើតេស្តពិនិត្យដើម្បីរកមើលថាខ្លួនឆ្លងវីរុសនេះឬអត់ ជៀសវាងបង្កទៅដល់អ្នកដទៃដោយមិនដឹងខ្លួន។
លោកបានបញ្ជាក់ទៀតថា ក្រោយពេលដែលលោកបានជួបជាមួយនឹង Matthew លោកមិនមានអាការៈអ្វីមិនប្រក្រតីនោះឡើយ តែទោះជាយ៉ាងណា ក៏លោកត្រូវតែប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកនៅជុំវិញខ្លួន៕



