ក្រោយ COVID-19 បានឆ្លងលើបុរសខ្មែរវ័យ ៣៨ ឆ្នាំម្នាក់មក ធ្វើឲ្យប្រជាជនជ្រួលទិញម៉ាស់ ជាពិសេសទឹកលាងដៃ ឬជេលកាន់តែច្រើន ដែលធ្វើឲ្យតម្លៃរឹតតែហក់ឡើងខ្លាំងទ្វេជា ២ ឬ៣។ ព្រោះតែបែបនេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ បានណែនាំពីវិធីធ្វើទឹកលាងដៃងាយៗ ដែលយើងអាចធ្វើបានគ្រប់គ្នា និងចំណាយតិច ហើយទទួលបានច្រើនទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទិញអាល់កុលដបរួចដាក់ក្នុងដបចុចផ្សេងៗ ទុកសម្រាប់លាងដៃសម្លាប់មេរោគបានដូចគ្នា។ លោកបានបន្តទៀតថា អាល់កុលដបចំណុះ ១ លីត្រ តម្លៃចន្លោះ ៤-៦ ពាន់រៀលទេ ដែលទឹកលាងដៃបច្ចុប្បន្នចំណុះតែកន្លះលីត្រតម្លៃចន្លោះ ៧-១០ ដុល្លារឯណោះ ដែលតម្លៃខុសគ្នាខ្លាំងណាស់ ប៉ុន្តែប្រសិទ្ធភាពវាដូចគ្នា។ ដូចនេះប្រសិនបើយើងចង់ចំណេញអាចលាយអាល់កុលប្រភេទ ៩៧% ដដែលនេះ ចំណុះ ៧០០ មិល្លីលីត្រ លាយជាមួយទឹកសធម្មតា ២៥០ មិល្លីលីត្រ វាកាន់តែមានប្រសិទ្ធភាពល្អ និងសន្សំសំចៃបានច្រើន ដោយអាចសម្លាប់មេរោគបានយ៉ាងល្អមិនថា COVOD-19 ឬមេរោគអ្វីផ្សេងឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet