ភ្នំពេញ៖ មកហើយ មកហើយ! ឈ្នះមហារង្វាន់ដ៏ច្រើនអស់ស្ទះ ពីសាមសុង។ ងាយ ងាយ! ដោយលោកអ្នកគ្រាន់តែ ធ្វើការជាវទូរស័ព្ទ Galaxy A10s A20s និង A30s ដែលមានប័ណ្ណធានាត្រឹមត្រូវ ចាប់ពីថ្ងៃនេះរហូតដល់១២ មេសា ២០២០ នោះ នឹងអាចមានឱកាសចូលរួមក្នុងការចាប់រង្វាន់ ដែលធ្វើឡើងរៀងរាល់សប្តាហ៍នៅទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist ម៉ោង ១០:០០-១២:០០ ថ្ងៃត្រង់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីដ៏អស្ចារ្យនេះនឹងធ្វើការផ្តល់ជូននូវមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖
- ម៉ូតូ Honda ZOOMER X 2020 សរុប ៤ គ្រឿង
- នាឡិកា Galaxy Watch Active2 សរុប ៨ គ្រឿង
- ទូរស័ព្ទដៃ Galaxy A30s សរុប ១២ គ្រឿង
- ទូរទស្សន៍ Samsung 32 អ៊ីញ សរុប ១៦ គ្រឿង
លក្ខខណ្ឌចូលរួម៖
១. កម្មវិធីនេះសម្រាប់អតិថិជនដែលបានទិញ Galaxy A30s | A20s | A10s ដែលមានប័ណ្ណធានាត្រឹមត្រូវចាប់ពីថ្ងៃនេះ រហូតដល់ម៉ោង ៥ ល្ងាច ថ្ងៃទី១២ មេសា ២០២០
២. អតិថិជនត្រូវបំពេញ ភេទ អាយុ ខេត្ត/ក្រុង លេខទូរស័ព្ទ លេខអត្តសញ្ញាណប័ណ្ណ ហត្ថលេខាអតិថិជន និងឈ្មោះហាងដែលបានទិញនៅឈ្មោះ លើសន្លឹកឆ្នោត។ សន្លឹកឆ្នោតដែលបំពេញមិនគ្រប់លក្ខខណ្ឌតម្រូវ ត្រូវទុកជាអសារបង់
៣. ការចាប់ឆ្នោតនឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ និងផ្សាយបន្តផ្ទាល់នៅស្ថានីយ៍ទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist ម៉ោង ១០:០០-១២:០០ ថ្ងៃត្រង់
៤. សន្លឹកឆ្នោតនីមួយៗមានសិទ្ធិចាប់ឆ្នោតបានតែ១ដងប៉ុណ្ណោះ
៥. អ្នកឈ្នះនឹងត្រូវប្រកាសនៅលើ Facebook ផ្លូវការរបស់ Samsung និងសារព័ត៌មានផ្សេងៗ
៦. អ្នកឈ្នះត្រូវមកទទួលរង្វាន់ដោយខ្លួនឯង
៧. ក្នុងករណីដែលអ្នកឈ្នះរង្វាន់មិនអាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទដែលបានបំពេញក្នុងសន្លឹកឆ្នោតក្នុងរយៈពេល ៣ ថ្ងៃ ក្រោយការចាប់ឆ្នោត រង្វាន់នោះនឹងត្រូវទុកជាមោឃៈ
៨. អ្នកឈ្នះត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងទូរស័ព្ទដែលបានទិញពេលមកទទួលរង្វាន់
៩. អ្នកឈ្នះរង្វាន់ធំ ត្រូវមកទទួលរង្វាន់ជាផ្លូវការនៅស្ថានីយ៍ទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist និងបើករង្វាន់នៅតាមការជម្រាបពីភ្នាក់ងារ សាមសុង ។ រាល់ការចំណាយផ្សេងៗ (ការធ្វើដំណើរ ស្នាក់នៅ ការហូបចុក ។ល។) សម្រាប់ការមកបើកយករង្វាន់ជាបន្ទុករបស់អ្នកឈ្នះរង្វាន់ ។ សម្រាប់រង្វាន់ផ្សេងទៀតអ្នកឈ្នះអាចមកបើកដោយផ្ទាល់នៅក្រុមហ៊ុន សាមសុង អគារភ្នំពេញថោវ័រ មហាវិថីមុនីវង្ស ជាន់ទី ២១ ឫនៅតាមទីតាំងផ្សេងៗតាមការពិភាក្សាព្រមព្រៀងរវាង សាមសុង និងអ្នកឈ្នះរង្វាន់ ។
១០. បុគ្គលិកសាមសុង តំណាងចែកចាយសាងសុង និងម្ចាស់ហាងទូរស័ព្ទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីចាប់ឆ្នោតនេះទេ។
១១. ក្រុមហ៊ុន សាមសុង សូមរក្សាសិទ្ធិក្នុងការប្រើប្រាស់រូបភាព និងព័ត៌មានលម្អិតរបស់អ្នកឈ្នះរង្វាន់ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មនានា
១២. ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំជម្រាបជូនដំណឹងជាមុន
១៣. សន្លឹកឆ្នោតដែលដាក់នៅថ្ងៃសៅរ៍នឹងត្រូវយកទៅចាប់ឆ្នោតនៅសប្តាហ៍ក្រោយ
១៤. ខាងក្រោមនេះជាកាលវិភាគក្នុងការចាប់ឆ្នោត
* ការចាប់ឆ្នោតលើកទី១៖ ថ្ងៃទី២២ មីនា ២០២០
* ការចាប់ឆ្នោតលើកទី២៖ ថ្ងៃទី២៩ មីនា ២០២០
* ការចាប់ឆ្នោតលើកទី៣៖ ថ្ងៃទី៥ មេសា ២០២០
* ការចាប់ឆ្នោតលើកទី៤៖ ថ្ងៃទី១៩ មេសា ២០២០
ឱ្យឆាប់ឡើងណា៎ រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នកហើយ។
ទិញភ្លាម ឈ្នះភ្លាម! ទិញឥឡូវនេះ ឈ្នះឥឡូវនេះ!
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 20 3232 ៕