ម៉ាឡេស៊ី៖ លោក Harry Yanto Bikal ជាគ្រូបង្រៀននៅតំបន់ SK Longkogungan Penampang រដ្ឋ Sabah បានលីទូរទឹកកកដែលមានទម្ងន់៤០គីឡូក្រាម ដើរឆ្លងកាត់ក្នុងព្រៃចំនួន១០គីឡូម៉ែត្រ ដោយចំណាយអស់រយៈ៨ម៉ោង ដើម្បីយកទៅឲ្យសិស្សដែលស្នាក់នៅអគារស្នាក់ដាច់ស្រយាលមួយ។ សិស្សថ្នាក់បឋមសរុបទាំងអស់មានចំនួន១១នាក់ ដោយសិស្ស៩នាក់ស្នាក់នៅក្នុងអគារស្នាក់ ដោយសារតែផ្ទះរបស់ពួកគេនៅឆ្ងាយពីសាលារៀន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ដោយសារតែការដើរជាមធ្យោបាយតែមួយប៉ុណ្ណោះទៅដល់ទីនោះ លោកគ្រូ Harry បានសម្រេចចិត្តលីទូរទឹកកកផ្ទាល់តែម្ដង។ ក្នុងការធ្វើដំណើរនេះដែរ គាត់ត្រូវឆ្លងកាត់ស្ពាន ទឹកហូរ និងផ្លូវដ៏សែនពិបាកផងដែរ។ ហើយវាក៏មិនមែនជាបញ្ហាសម្រាប់គាត់ឡើយ ព្រោះគាត់តែងតែទិញម្ហូបអាហារ យកទៅឲ្យសិស្សនៅថ្ងៃចុងសប្ដាហ៍ជានិច្ច។
វីដេអូឃ្លីបខ្លីមួយដែលបង្ហាញពីសកម្មភាពលោកគ្រូ Harry លីទូរទឹកក ត្រូវបានយកទៅបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់មហាជន។ ទន្ទឹមនឹងនេះដែរ លោកគ្រូ Harry បានថ្លែងអំណរគុណទៅដល់រដ្ឋ Sabah និងអង្គការក្រៅរដ្ឋាភិបាល NGOs ដែលបានជួយផ្គត់ផ្គង់កន្លងមក ហើយគាត់ក៏សង្ឃឹមថា នៅថ្ងៃមុខនឹងមានផ្លូវសម្រាប់ឲ្យរថយន្ដធ្វើដំណើរទៅកាន់ទីនោះផងដែរ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖


