កូរ៉េខាងត្បូង៖ បន្ទាប់ពី ការរីករាលដាល កាន់តែខ្លាំងនៃជំងឺ COVID-19 រួចមក កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីJeon Ji Hyun ក៏បានប្រកាសថា រូបនាងនឹងធ្វើការ កាត់បន្ថយនៅប្រាក់ជួលនៃអគារ របស់នាងចំនួន១០ ភាគរយ ទៅដល់អ្នកដែលបាន ជួលអគារ របស់នាងទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ ដោយឡែក បន្ទាប់ពី បានប្រកាសពីរឿងនេះហើយ តួឯកស្រីក្នុងរឿង «នាងទេពមច្ចា» រូបនេះ បែរជាត្រូវបានគេរិះគន់ យ៉ាងចាស់ដៃទៅវិញ ពីព្រោះថា បើប្រៀបធៀប ការបញ្ចុះនៃ ថ្លៃជួលអគារនេះ ជាមួយនឹងតារាដទៃទៀត ដូចជាតារាសម្តែងនិង តារាចម្រៀង Rain និងភរិយា គឺមានការខុសគ្នាឆ្ងាយដោយ Rain បានធ្វើការបញ្ចុះតម្លៃជួលនៃ អគាររបស់លោក រហូតទៅដល់ ៥០ភាគរយឯណោះ។
ក្នុងនោះដែរ គេឃើញថា មានអ្នកលេងបណ្តាញសង្គម ជាច្រើនបាននាំគ្នា លើកឡើងថា តារាស្រីវ័យ៣៩ឆ្នាំរូបនេះ គឺពិតជាគំរិះខ្លាំងណាស់ បើទោះបីជា នាងមានទ្រព្យសម្បត្តិ ច្រើនបែបនេះ ទៅហើយ។ គួរបញ្ជាក់ផងដែរថា Jeon Ji Hyun ក៏ធ្លាប់ត្រូវបានមហាជន ធ្វើការរិះគន់ម្តងរួចមកហើយ អំពីការមិនអើពើ លើការបរិច្ចាគ ជួយប្រទេស ស្រប ពេលដែល ប្រជាជនរបស់ខ្លួន កំពុងតែជួបវិបត្តិ។
ក៏ប៉ុន្តែ ក្រោយមក តារាស្រីរូបនេះ ក៏បានប្រកាស បរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយដល់ការទប់ស្កាត់ នៅជំងឺផ្លូវដង្ហើម មួយនេះ រួចមកហើយផងដែរ៕




