កន្លែងទាំង ៦ ដែលត្រូវបានកំណត់ថាជាតំបន់គ្រោះថ្នាក់ខ្លាំងពីការឆ្លងវីរុស COVID-១៩

//s5.kh1.co/44/446b13d788897dd5077b607bd95b5d9f5ef2a78f.jpg
សង្គម

 ០៧-មីនា-២០២០ ៨ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ រដ្ឋាភិបាលបានកំណត់ប្រទេសចំនួន ៤ និងទឹកដីចំនួន ២ ទៀតថាជាតំបន់គ្រោះថ្នាក់ និងការរឹតត្បិតការអនុវត្តបទបញ្ជាដើម្បីការពារការផ្ទុះឡើងនៃមេរោគឆ្លង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីប្រកាសដែលចុះកាលបរិច្ឆេទថ្ងៃចន្ទ និងត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette កាលពីថ្ងៃព្រហស្បតិ៍បានចាត់ថ្នាក់ប្រទេសកូរ៉េខាងត្បូង ចិន ម៉ាកាវ ហុងកុង អ៊ីតាលី និងអ៊ីរ៉ង់ថាជាតំបន់ដែលមានជំងឺឆ្លងដែលមានគ្រោះថ្នាក់បំផុត។

ប្រទេសដែលប្រឈមនឹងការឆ្លងវីរុស Covid-១៩ ខ្លាំង<br>
ប្រទេសដែលប្រឈមនឹងការឆ្លងវីរុស Covid-១៩ ខ្លាំង

ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលសេវាប្រៃសណីយ៍ថៃបានចាប់ផ្តើមលាងសម្អាតកញ្ចប់បញ្ញើទាំងអស់ ដែលទទួលបានពីបរទេស ទោះបីជាអង្គការសុខភាពពិភពលោកបាននិយាយថាវាមានសុវត្ថិភាពក្នុងការទទួលបានកញ្ចប់ប្រៃសណីយ៍ពីប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចជាប្រទេសចិនក៏ដោយ។

លោកវេជ្ជបណ្ឌិត Rungrueng Kitphati អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈបានប្រាប់ Reuters នៅថ្ងៃព្រហស្បតិ៍នេះថា គ្មានវិធានការណ៍ដាច់ដោយឡែកណាមួយត្រូវបានប្រកាសជាផ្លូវការនោះទេ។

លោកវេជ្ជបណ្ឌិត Rungrueng ក៏បាននិយាយថា៖ «ជនជាតិថៃនិងជនបរទេសដែលមកពីកន្លែងទាំងនេះនឹង ត្រូវឆ្លងកាត់ការដាក់ឱ្យដាច់ដោយឡែកនៅដោយខ្លួនឯងរយៈពេល ១៤ ថ្ងៃទាំងនៅផ្ទះ ឬនៅសណ្ឋាគារ ដោយពួកគេត្រូវរាយការណ៍ដោយខ្លួនឯងទៅអាជ្ញាធររាល់ថ្ងៃ ឬមន្រ្តីនឹងចុះមកត្រួតពិនិត្យពួកគេ។

ប្រជាជនថៃដែលបានត្រលប់មកពីតំបន់ដែលប្រឈមនឹងការឆ្លងវិរុស Covid-១៩<br>
ប្រជាជនថៃដែលបានត្រលប់មកពីតំបន់ដែលប្រឈមនឹងការឆ្លងវិរុស Covid-១៩

នេះមានន័យថារាល់ការមកដល់ពីកន្លែងទាំងនេះ រួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ពួកគេនឹងត្រូវផ្តល់ជូនអាជ្ញាធរនូវអាស័យដ្ឋាន និងផែនការធ្វើដំណើររបស់ពួកគេ ហើយពួកគេត្រូវដាក់ឱ្យស្នាក់នៅដោយឡែក ដោយខ្លួនឯងរយៈពេល ១៤ ថ្ងៃ។ លោកវេជ្ជបណ្ឌិត Rungrueng មានប្រសាសន៍បន្ថែមថា អ្នកដែលរំលោភលើបទបញ្ជាដែលបានដាក់ចេញនឹងប្រឈមការពិន័យជាទឹកប្រាក់ ២០.០០០ បាត។

អ្នកដែលបានមកដល់ហើយបង្ហាញរោគសញ្ញានៃវីរុស Covid-១៩ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ដោយផ្ទាល់ជាបន្ទាន់។ រហូតមកដល់ពេលនេះរដ្ឋាភិបាលមានការស្ទាក់ស្ទើរក្នុងការរឹតត្បិតការធ្វើដំណើរ ដោយសារភ័យខ្លាចថាវានឹងជះឥទ្ធិពលថែមទៀតដល់ឧស្សាហកម្មទេសចរណ៍ដែលមានចំនួនជិត ២០% នៃផលិតផលក្នុងស្រុកសរុប។ ចំពោះប្រជាជនថៃរាប់ពាន់នាក់ដែលបានវិលត្រឡប់មកពីប្រទេសកូរ៉េវិញជាបណ្តើរៗនោះ រដ្ឋាភិបាលបានរៀបចំកន្លែងសម្រាប់ការដាក់ឱ្យនៅដាច់ដោយឡែកឆ្ងាយពីគេរយៈពេល ១៤ ថ្ងៃសម្រាប់អ្នកដែលមកពីខេត្ត Gyeongsang និងទីក្រុង Daegu ដែលជាចំណុចចាប់ផ្ដើមនៃការផ្ទុះវីរុស Covid-១៩ នេះ។

ប្រជាជនថៃរាប់ពាន់នាក់ដែលបានវិលត្រឡប់មកពីប្រទេសកូរ៉េវិញ
ប្រជាជនថៃរាប់ពាន់នាក់ដែលបានវិលត្រឡប់មកពីប្រទេសកូរ៉េវិញ

ប្រទេសនេះបានកត់ត្រាករណីឆ្លងវីរុស Covid-១៩ សរុបចំនួន ៤៧ ករណីចាប់តាំងពីខែមករា ដោយមានអ្នកស្លាប់ម្នាក់។ ក្នុងនោះក៏មានអ្នកជំងឺចំនួន ៣១ នាក់បានជាសះស្បើយ ហើយបានវិលត្រឡប់ទៅផ្ទះវិញ រីឯ ១៥ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T