ភ្នំពេញ៖ ប្រិយមិត្តដែលជាហ្វេនរបស់ តារាម្រៀងស្រីប្រុស លោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស ដែលជាគូស្នេហ៍នឹងគ្នា ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា តាមរយៈការតុបតែងខ្លួនបែបប្លែក និងកាលីបទាន់សម័យគ្មានអ្នកប្រៀបបានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍ដែលស្ថិតក្នុង ដែលប្រឡូកវិស័យសិល្បៈដូចគ្នានេះ តែងតែនាំយកចំណីអារម្មណ៍ប្លែកតាមរយៈបទចម្រៀង បែបញាក់កន្ដ្រាក់អារម្មណ៍ មិនដែលធ្វើឲ្យហ្វេនៗ មានការខកបំណងទេ។
ប៉ុន្តែជាក់ស្ដែង ប៉ុន្មាននាទីមុននេះដែរ ទេព បូព្រឹក្ស និង ដេវីត បានពាំនាំចេញវីដេអូចម្រៀងថ្មី ប៉ុន្តែលើកនេះតារាជាគូស្នេហ៍មួយគូររូបនេះ បានធ្វើការតែងខ្លួនយ៉ាងស្អាតប្លែក នៅក្នុងឈុតប្រពៃណី ជាមួយចង្វាក់ប្រពៃណីខ្មែរ ខណៈដែលត្រៀមរង់ចាំ ឱកាសចូលឆ្នាំខ្មែរខាងមុខនេះ។
ដោយឡែក គ្រាន់តែបទចម្រៀងថ្មី មួយបទនេះ ចេញមិនទាន់បានប៉ុន្មានផង មានការពេញចិត្ត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ ព្រោះពិតជាប្លែកភ្នែកខ្លាំងតែម្តង មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏មានការចែករំលែកតៗគ្នា យ៉ាងច្រើនពេញបណ្ដាញសង្គម៕
ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖