អុញ! ជួបគ្នាឥឡូវ លែងចាប់ដៃស្វាគមន៍ហើយ ប៉ះជើងគ្នាម្ដង ដើម្បីបង្ការវីរុស Covid-19 (មានវីដេអូ)

//s5.kh1.co/a5/a580bfd6cd54f19469717583fe2f81a384cbfac7.jpg
សង្គម

 ០៥-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសជនជាតិចិនមួយក្រុម បានជួបគ្នា ដោយមិនចាប់ដៃស្វាគមន៍ និងជំនួសដោយការប៉ះជើងគ្នាទៅវិញទៅមក កំឡុងពេលវីរុសកូរ៉ូណា ឬ Covid-19 កំពុងវាយលុក។

ចិន៖ មហាជនអ្នកលេងបណ្ដាញសង្គម ជាច្រើនបានសម្ដែងនូវការអស់សំណើចយ៉ាងខ្លាំង ជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានគេថតបង្ហោះចែកចាយ នូវសកម្មភាពបុរសជនជាតិចិនមួយក្រុម បានជួបគ្នា ដោយមិនចាប់ដៃស្វាគមន៍ និងជំនួសដោយការប៉ះជើងគ្នាទៅវិញទៅមក កំឡុងពេលវីរុសកូរ៉ូណា ឬ Covid-19 កំពុងវាយលុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងនៅក្នុងទីក្រុង Ningbo ប្រទេសចិន កាលពីពេលថ្មីៗនេះ និងត្រូវបានគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គមចិន Weibo ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងតាមរយៈវីដេអូឃ្លីប បង្ហាញឲ្យឃើញថា បុរសម្នាក់ បានចុះពីលើរថយន្ដ និងជួបជាមួយអ្នកដែលស្គាល់គ្នា។ តែនៅពេលគេប្រុងចូលទៅចាប់ដៃរបស់គាត់ ទុកជាការស្វាគមន៍ បែរជាគាត់ឃាត់ ហើយយកជើងទៅប៉ះជើងគ្នាទៅវិញទៅមក។

បើងាកទៅកាន់ប្រទេសអាលឺម៉្លងវិញ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Horst  Seehofer បានបដិសេធមិនចាប់ដៃស្វាគមន៍ជាមួយនឹង អធិការបតី Angela  Merkel ក្នុងការជួបជុំពិភាក្សាមួយកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។ ក្រោយមក លោក Horst Seehofer ក៏បានបកស្រាយប្រាប់សារព័ត៌មានក្នុងប្រទេសដែរថា រូបគាត់ផ្ទាល់ឈប់ចាប់ដៃនរណាម្នាក់ទៀតហើយ កំឡុងពេលវីរុស Covid-19 រាតត្បាតឥតឈប់ឈរ ហើយគាត់ក៏សង្ឃឹមថា នឹងមានវ៉ាក់សាំងការពារវីរុសនេះក្នុងពេលឆាប់ៗ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

បុរសជនជាតិចិនស្វាគមន៍គ្នា
បុរសជនជាតិចិនស្វាគមន៍គ្នា
បុរសជនជាតិចិនស្វាគមន៍គ្នា
បុរសជនជាតិចិនស្វាគមន៍គ្នា
វីដេអូ
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Horst Seehofer
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Horst Seehofer
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Horst Seehofer
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Horst Seehofer
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T