ផ្កាយព្រះគ្រោះ ដែលមានទំហំប៉ុនភ្នំ​អេ​វើ​រេ​ស នឹងហោះមកកៀកផែនដី នៅខែក្រោយនេះ

//s5.kh1.co/20/201e08d794ce8114a535a50b42fb72be23eac4bf.jpg
បច្ចេកវិទ្យា

 ០៤-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកវិទ្យាសាស្ដ្ររំពឹងទុកថា វាមិនអាចបុកភពរបស់យើងទេ។

បរទេស៖ ផ្កាយព្រះគ្រោះដែលមានទំហំប៉ុនភ្នំអេវើរេស កំពុងធ្វើដំណើរឆ្ពោះមកកាន់ផែនដី នៅខែក្រោយ​ ប៉ុន្ដែអ្នកវិទ្យាសាស្ដ្ររំពឹងទុកថា វាមិនអាចបុកភពរបស់យើងទេ។ អាចម៍ផ្កាយនេះត្រូវបានគេដាក់ឈ្មោះថា 52768 ឬ 1998 OR2 ហើយវាអាចមានទទឹងចន្លោះពី ១.៧ទៅ៤គីឡូម៉ែត្រ។ វានឹងឆ្លងកាត់ផែនដី ក្នុងរយៈចម្ងាយ ៦,២០០,០០០គីឡូម៉ែត្រ និងមានល្បឿនរហូតដល់ ៣១,០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាចម៍ផ្កាយមួយនេះត្រូវបានរកឃើញដំបូង ដោយអង្គការណាសា ក្នុងឆ្នាំ១៩៩៨ ហើយទំហំរបស់វាគឺធំល្មម ដែលអាចបំផ្លាញពិភពលោកទាំងមូល ប្រសិនបើវាហោះមកបុកផែនដីមែននោះ។ ដំណើរហោះមកជិតនេះ ត្រូវបានគេរំពឹងទុកថា អាចនឹងកើតឡើងនៅថ្ងៃទី២៩ ខែមេសា វេលាម៉ោង៤:៥៦នាទីល្ងាច (កម្ពុជា) នេះបើយោងតាមអង្គការណា ដែលតាមដានអង្គហោះមកក្បែរផែនដី (NEAT)។

លោកបណ្ឌិត Steven Pravdo ប្រធានគម្រោង NEAT បាននិយាយថា ការរកឃើញផ្កាយព្រះគ្រោះ 52768 បានធ្វើឡើង ដោយផ្អែកលើកម្មវិធីរបស់ណាសា ដែលបានដំឡើងផ្នែកគណនា និងវិភាគទិន្នន័យទំនើប ដែលអាចបង្កើនល្បឿន ក្នុងការស្វែងរកអង្គដែលនៅជិតផែនដី។ ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា អាចម៍ផ្កាយនេះបានហោះជុំវិញព្រះអាទិត្យ ជារៀងរាល់ ១,៣៤០ថ្ងៃឬ៣.៦៧ឆ្នាំម្ដង ហើយគម្រប់ការវិលជុំវិញអ័ក្សរបស់វារៀងរាល់ ៤.១១ថ្ងៃ៕

រូបតំណាង
រូបតំណាង
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T