អុញ! ទិញប្រទាលយកមកដាក់តាំងផ្ទះ ខំស្រោចទឹករាល់ថ្ងៃ លុះពីរឆ្នាំក្រោយមក ទើបដឹងថាជាប្រទាលជ័រ

//s5.kh1.co/24/24ac8e43eedd2624f46c354067b7569724ca507e.jpg
សង្គម

 ០៤-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីម្នាក់ឈ្មោះថា Caelie Wilkes មកពីរដ្ឋកាលីហ្វ័រញ៉ា បានទិញប្រទាលមួយសម្រាប់ដាក់លម្អក្បែរមាត់បង្អួចផ្ទះបាយ និងតែងតែស្រោចទឹក ថែរក្សាជារៀងរាល់ថ្ងៃអស់រយៈពេល២ឆ្នាំមកនេះ។

អាមេរិក៖ ស្ត្រីម្នាក់ឈ្មោះថា Caelie Wilkes មកពីរដ្ឋកាលីហ្វ័រញ៉ា បានទិញប្រទាលមួយសម្រាប់ដាក់លម្អក្បែរមាត់បង្អួចផ្ទះបាយ និងតែងតែស្រោចទឹក ថែរក្សាជារៀងរាល់ថ្ងៃអស់រយៈពេល២ឆ្នាំមកនេះ។ លុះមកដល់ថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅថ្មីៗនេះ នាងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីដឹងថា ប្រទាលដែលនាងស្រលាញ់គឺជាជ័រទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Caelie Wilkes បាននិយាយរៀបរាប់ថា៖ 

ប្រទាលនោះគឺមានពណ៌ស្រស់ស្អាត និងរីកស្គុះស្គាយដូចផ្កាអីចឹង ហើយខ្ញុំតែងតែយកក្រណាត់ជូតធូលីចេញពីលើវាថ្មមៗជានិច្ច។ ខ្ញុំនឹងខឹង ប្រសិនបើនរណាម្នាក់ស្រោចទឹកប្រទាល ព្រោះខ្ញុំចង់ធ្វើជាអ្នកថែរក្សាវាតែម្នាក់ឯងគត់។ នៅថ្ងៃទី២៨ ខែកុម្ភៈ ខ្ញុំបានទិញថូមួយគួរឲ្យស្រលាញ់ណាស់ ដែលស័ក្ដិសមនឹងប្រទាលខ្ញុំមែនទែន។ ហើយខ្ញុំក៏គាស់ប្រទាលចេញពីថូចាស់ ទើបឃើញដីខ្សាច់ ត្រូវបានបិទជាប់ទៅនឹងស្នោរនៅខាងក្រោមប្រទាល។ ពេលនោះហើយ ដែលខ្ញុំដឹងថា វាជាប្រទាលជ័រមួយប៉ុណ្ណោះ។ 

ជុំវិញរឿងរ៉ាវដ៏ហួសចិត្តខាងលើនេះ ត្រូវបាននាង Caelie Wilkes យកទៅបង្ហោះចែកចាយនៅលើគណនីបណ្ដាញសង្គមរបស់នាងផ្ទាល់ ដោយទទួលបានការចាប់អារម្មណ៍ និងអស់សំណើចយ៉ាងខ្លាំងពីសំណាក់មហាជន៕ 

សូមទស្សនារូបភាពខាងក្រោម៖

នាង Caelie Wilkes
នាង Caelie Wilkes
ប្រទាលជ័រ
ប្រទាលជ័រ
ដីខ្សាច់ដែលបិទជាប់នឹងស្នោរនៅខាងក្រោមប្រទាល
ដីខ្សាច់ដែលបិទជាប់នឹងស្នោរនៅខាងក្រោមប្រទាល
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T