គភ៌ក្នុងផ្ទៃអាយុប៉ុណ្ណេះអាចស្ដាប់ឮ ម៉ាក់ប៉ាត្រូវនិយាយជាមួយឲ្យបានច្រើន!

//s5.kh1.co/d6/d65f7c934878683a69951b3f94b8b0c138dd8fcd.jpg
នារី

 ០២-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

​អំឡុង​ពេល​ពពោះ ៤-៦ ខែ​ពួកគេ​អាច​ចាប់ផ្ដើម​ឮ​សំឡេង​ផ្សេង​ៗ​ប្រសិនបើ​ប៉ា​និយាយ​នៅ​ក្បែរ​ ឬ​សំឡេង​ឮៗ។

ម៉ាក់​ប៉ា​ច្បាស់​ជា​មិន​ដឹង​ទេ​ថា ត្បិត​កូន​នៅ​ក្នុង​ផ្ទៃ​ក៏​ពិត​មែន តែ​គេ​អាច​ស្ដាប់​ឮ​សំឡេង​ពី​ក្រៅ​បាន។ ដូចនេះ​ហើយ​បាន​ជា​ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​និយាយ​លេង​ជាមួយ​កូន​ក្នុង​ផ្ទៃ ហើយ​ម៉ាក់​ៗ​ត្រូវតែ​សប្បាយ​ចិត្ត​ជានិច្ច​ទើប​កូន​កើត​មក​មាន​ភាព​រីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ​អំឡុង​ពេល​ពពោះ ៤-៦ ខែ​ពួកគេ​អាច​ចាប់ផ្ដើម​ឮ​សំឡេង​ផ្សេង​ៗ​ប្រសិនបើ​ប៉ា​និយាយ​នៅ​ក្បែរ​ ឬ​សំឡេង​ឮៗ ដូចនេះ​ហើយ​យើង​អាច​និទាន​រឿង និយាយ​ពាក្យ​ក្នុង​ចិត្ត ហៅ​ឈ្មោះ និង​ជជែក​គ្នា​លេង​ជាមួយ​កូន​បាន ដើម្បី​កុំឲ្យ​ពួកគេ​អផ្សុក បង្កើន​បញ្ញា និង​បង្កើន​ភាព​ស្និទ្ធស្នាល។

កត្តា​នេះ​ហើយ ទើប​ពេល​ម៉ាក់​ៗ​ពពោះ​មិន​គួរ​ទទួល​បាន​ពាក្យ​គំរាមកំហែង និង​សម្លុត ព្រោះ​វា​ប៉ះពាល់​ដល់​កូន​ដូច​គ្នា។ មួយ​វិញ​ទៀត​ការ​ដែល​ទុក​ម៉ាក់​ៗ​ចោល​ឲ្យ​នៅ​ម្នាក់ឯង​ទទួល​រង​ភាព​ឯកា និង​បាក់​ទឹកចិត្ត​ពិតជា​មិន​ល្អ​ឡើយ។

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​លើក​ឧទាហរណ៍​ជាក់ស្ដែងថា ​ដូច​ព័ត៌មាន​ថ្មីៗនេះ គឺមានទារិកា​ប្រេស៊ីលម្នាក់​ទើប​នឹង​កើត អាច​សើច​ដាក់​ប៉ា​ៗ​ភ្លាម​ពេល​ឮ​សំឡេង។ ក្នុង​នោះ​ជា​រៀងរាល់​ថ្ងៃ លោកឪពុក​តែង​ជជែក​លេង​ជា​មួយ​កូនស្រី​តាំងពី​នាង​នៅ​ក្នុង​ពោះ ហើយ​លោក​តែងតែ​ប្រាប់​នាង​ថា “ប៉ា​ស្រលាញ់​កូន ប៉ាប៉ា​នៅ​ក្បែរ​កូន​ជានិច្ច ហើយ​ប៉ាប៉ា​នឹង​ធ្វើជា​ប៉ា​ដ៏​ល្អ​សម្រាប់​កូន”។ នៅ​ពេល​កូន​កើតមក គឺ​កូន​ផ្ដល់​ស្នាម​ញញឹម​ដ៏​ផ្អែម​ត្រជាក់​ដល់​ក្រអៅ​បេះដូង ពេល​ឮ​សំឡេង​លោក។

មួយ​វិញ​ទៀត​កូនក្នុងវ័យនេះ​ចង់​ដឹង​ចង់​ឮ​ពី​បរិស្ថាន​ខាង​ក្រៅ ដូច្នេះ​យើង​ត្រូវ​ថ្នម​សំឡេង និង​មិន​គួរ​បញ្ចេញ​សំឡេង​ទ្រគោះ​បោះបោក។ ដើម្បី​ឲ្យ​កូន​កាន់តែ​កូន​ឆ្លាស​វៃ ពេល​នៅ​ក្នុង​ពោះ​យើង​អាច​បើក​តន្ត្រី​ផ្សេង​ៗ ដើម្បី​ឲ្យ​កូន​បាន​ស្ដាប់​ឮ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T