ភ្នំពេញ៖ ដូចប្រិយមិត្តមួយចំនួនបានជ្រាបហើយថា តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងចរិយា ពេជ្រ បានស្ងាត់ពីសិល្បៈឈឹង ក្រោយបានរៀបការសាងគ្រួសារជាមួយនឹងស្វាមីជាទីស្រលាញ់ រហូតបានចំណងដៃកូនម្នាក់មុខមាត់យ៉ាងគួរឲ្យក្នាញ់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាទើបសម្រាលកូនយ៉ាងណាក្តី តារាស្រីរូបនេះនៅតែមានរូបឆោមស្រស់ស្អាតគួរឲ្យសរសើរ បញ្ចេញជាមួយនឹងភាពស៊ិចស៊ី មើលទៅនៅក្មេងមិនសមមានប្តី និងកូននោះទេ។ ជាក់ស្តែងកាលពីពេលម្សិលមិញនេះ នាងបានលេចមុខជាថ្មីម្តងទៀត ជាមួយនឹងការតុបតែងខ្លួនយ៉ាងប្លែកភ្នែកខ្លាំង ជាមួយនឹងឈុតប្រពៃណី។
ដោយក្នុងនោះនាងបានតែងខ្លួន យ៉ាងសាកសម និងប្លែកភ្នែកខ្លាំង ជាមួយនឹងស្ទាយ៍តែងខ្លួន «នាងកង្រី» យ៉ាងស្អាត សមសួនប្រៀបដូចជារូបគំនូរយ៉ាងដូច្នោះ។ មិនត្រឹមតែប៉ុណ្ណោះហ្វេនជាច្រើនបាននាំគ្នាសរសើរដល់នាង គ្រប់គ្នា ដែលសម្រស់នៅតែស្អាតខ្លាំង ទោះវ័យកាន់តែជ្រេបែបណាក្តី ក្រោយពីបានឃើញរូបភាពទាំងនេះ៕
រូបភាពពី៖ Mirror Studio & Photography
សូមទស្សនារូបភាពខាងក្រោមនេះ៖