ដំណឹងសោកសៅ! កីឡាការិនីបាល់ទាត់ហ្វូតសាល ជម្រើសជាតិអ៊ីរ៉ង់ម្នាក់បានស្លាប់ក្នុងវ័យ២៣ឆ្នាំដោយសារជំងឺកូរ៉ូណា

//s5.kh1.co/2d/2d3bcd1ce5ef9a35d6006e06220e40e38bb69a0d.jpg
កីទ្បា

 ២៨-កុម្ភៈ-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

កីឡាការិនីបាល់ទាត់ហ្វូតសាល កញ្ញា Elham Sheikhi បានទទួលមរណភាពដោយសារជំងឺកូរ៉ូណាវីរុស

អ៊ីរ៉ង់៖ កីឡាការិនីបាល់ទាត់ហ្វូតសាល ជម្រើសជាតិអ៊ីរ៉ង់ Elham Sheikhi បានទទួលមរណភាព ត្រឹមវ័យ២៣ឆ្នាំ នៅទីក្រុង Qom នៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២០កន្លងទៅ ដោយសារឆ្លងជំងឺកូរ៉ូណាវីរុស ឬជំងឺ Covid-19។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Elham គឺជាអត្តពលិកអ៊ីរ៉ង់ដំបូងគេបង្អស់ ដែលបានស្លាប់ដោយសារការឆ្លងមេរោគ Covid-19 នេះ។ មរណភាពរបស់នាង បានធ្វើឲ្យប្រជាជនអឺរ់ង់ទាំងមូលមានការសោកស្ដាយ និងកើតទុក្ខព្រួយយ៉ាងខ្លាំង។

កីឡាការិនី Elham Sheikhi
កីឡាការិនី Elham Sheikhi

Elham គឺជាសមាជិកក្រុមជម្រើសជាតិបាល់ទាត់ហ្វូតសាលអ៊ីរ៉ង់ផ្នែកនារី ហើយនាងក៏ជាកីឡាករអាជីពប្រចាំក្រុម Sepahan Team ផងដែរ។

កីឡាការិនីវ័យ២៣ឆ្នាំ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្រតាំងពីថ្ងៃទី១៧ ខែកុម្ភៈ ប៉ុន្តែដោយសារស្ថានភាពជំងឺរបស់នាងមិនបានធូរស្រាល ផ្ទុយទៅវិញបែជាធ្ងន់ធ្ងរឡើងៗ នៅថ្ងៃពុធកន្លងទៅនេះ ជំងឺកូរ៉ូណាបានឆក់យកជីវិតនាងតែម្ដង។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៧ កាលពីម្សិលមិញ ក្រសូងសុខាភិបាលរបស់ប្រទេសអីរ៉ង់ បានប្រកាសថា ក្នុងប្រទេសអ៊ីរ៉ង់មានមនុស្សឆ្លងជំងឺ Covid-19 ចំនួន២៤៥ករណី ក្នុងនោះមានមនុស្ស២៦នាក់បានស្លាប់បាត់បង់ជីវិត៕

ស្ថានភាពនៃប្រទេស អ៊ីរ៉ង់
ស្ថានភាពនៃប្រទេស អ៊ីរ៉ង់

ប្រភព AF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T