កូរ៉េខាងត្បូង៖ Suga របស់ BTS បានធ្វើការបរិច្ចាគដ៏សប្បុរសដល់ស្រុកកំណើតរបស់គាត់ គឺនៅទីក្រុង Daegu ដើម្បីជួយប្រយុទ្ធប្រឆាំងនឹង COVID-19 ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃទី ២៧ ខែកុម្ភៈមានសេចក្តីរាយការណ៍ថាលោក Suga បានបរិច្ចាគប្រាក់ ១០០ លានវ៉ុន (៨២.៥៥០ ដុល្លារ) ដល់សមាគមន៍ Hope Bridge Korea Disaster Relief Association ដើម្បីជួយដល់ទីក្រុងក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ នេះបើយោងតាមអង្គការ លោក Suga បានកត់សម្គាល់ថា គាត់ចង់ចូលរួមជួយដោះស្រាយការលំបាកនៅស្រុកកំណើតរបស់គាត់ទោះបីវាតិចតូចក៏ដោយ។
ការចូលរួមវិភាគទានរបស់គាត់នឹងត្រូវបានប្រើដើម្បីជួយដល់អ្នកដែលរងគ្រោះដោយការរីករាលដាលនៃ COVID-១៩ ហើយក៏នឹងជួយគាំទ្រដល់ទីក្រុង Daegu ផងដែរ។ Suga បានកើតនិងធំធាត់នៅ Daegu ហើយបានធ្វើការជាមួយសប្បុរសធម៌ជាច្រើនជាមួយសមាជិកក្រុមរបស់គាត់ដើម្បីផ្តល់ជំនួយរបស់ពួកគេជាច្រើនដង។
ក្រៅពី Suga នៅមានតារាល្បីៗជាច្រើនដែលបានបរិច្ចាគ រួមមាន Cha Eunwoo របស់ក្រុម ASTRO និង Hyeri របស់ក្រុម Girl's Day និងតារាសម្តែង Son Ye Jin ៕