អង់គ្លេស៖ វីរបុរសក្លិបបិសាចក្រហម Manchester United លោក Rio Ferdinand យល់ឃើញថាក្លិបហង្សក្រហម Liverpool ជាក្រុមឈានមុខគេក្នុងការប្រជែងពាន Champions League រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមលោក Jurgen Klopp បានបរាជ័យក្រោមថ្វីជើងក្រុម Atletico Madrid ក្នុងលទ្ធផល ១ទល់នឹង០ កាលពីប្រកូតជើងទី១ កាលពីសប្ដាហ៍មុននៅកីឡដ្ឋាន Wanda Metropolitano Stadium។ ប៉ុន្តែទោះជាយ៉ាងណា អតីតខ្សែការពារសញ្ជាតិអង់គ្លេសលោក Ferdinand នៅតែជឿជាក់ថា Liverpool អាចរក្សាតំណែងជើងឯកបាន ដោយលោកបានមាននិយាយក្នុងទូរទស្សន៍ BT Sports យ៉ាងដូច្នេះថា៖

និយាយឲ្យស្មោះត្រង់ចុះខ្ញុំមិនមើលឃើញក្រុមណាឆ្ងាយពី Liverpool ទេ។ ខ្ញុំគិតថាពួកគេអាចឆ្លងកាត់ Atletico Madrid បាន។ បើទោះបី វាជាការប្រកួតមួយលំបាកក៏ដោយ ប៉ុន្តែខ្ញុំគិតថានៅ Anfield លទ្ធផលនឹងខុសគ្នា។ Bayern Munich មើលទៅល្អណាស់កាលពីម្សិលមិញលេងទល់នឹង Chelsea ។ ពួកគេអាចជាក្រុមមួយឈានមុខគេបន្តិច ហើយទម្រង់ប្រយុទ្ធគឺអស្ចារ្យណាស់ ប៉ុន្តែការការពារខ្ញុំរាងបារម្ភបន្តិចសម្រាប់ក្រុម Bayern។ បើទោះជាយ៉ាងណា Liverpool នៅតែជាក្រុមលេចធ្លោជាងគេសម្រាប់ខ្ញុំ។
គួររម្លឹកផងដែរថា ការប្រកួតជើងទី១ វគ្គ១៦ក្រុម ព្រឹត្តិការណ៍ Champions League បានបញ្ចប់ទៅកាលពីរាត្រីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈខាងក្រោមនេះជាលទ្ធផលទាំង៨គូ៖

ប្រភព៖ AF