អាល្លឺម៉់ង់៖ អ្នកចាត់ការទូទៅក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho ត្រូវបានគេរារយការណ៍ថា មានចំណាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែបម្រើស្លាបក្រុម RB Leipzig កីឡាករ Emil Forsberg នាពេលបញ្ចប់រដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Mourinho បានធ្វើការកោតសរសើរចំពោះទម្រង់លេងរបស់កីឡាករ Forsberg បន្ទាប់ពីគេបានជួយក្រុម RB Leipzig ផ្ដួលក្រុម Tottenham ក្នុងព្រឹត្តិការណ៍ Champions League វគ្គ១៦ក្រុមជើងទី១ កាលពីសប្ដាហ៍មុន។ ពាក្យសម្ដីស្ញើចសរសើររបស់លោក បានជំរុញឱ្យមានការរំពឹងទុកបន្ថែមទៀតអំពីលទ្ធភាពនៃការផ្ទេរ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត ទៅកាន់ក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍នៅចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញ បើយោងតាមការអះអាងរបស់អ្នកតំណាងកីឡាករ Forsberg ក្នុងនោះមានក្លិបធំៗចំនួន២ទៀតនៅ Premier League ក៏មានការចាប់អារម្មណ៍ទៅលើម្ចាស់អាវលេខ១០របស់ក្រុម Leipzig រូបនេះផងដែរ តួយ៉ាងមានក្រុមបិសាចក្រហម Manchester United និង ក្រុមស្ករគ្រាប់ Everton។
ដោយឡែកចំពោះកីឡាករ Forsberg ផ្ទាល់ ក៏មានបំណងចង់ចែកផ្លូវជាមួយក្រុម Leipzig នៅទីផ្សារដោះដូររដូវក្ដៅខាងមុខ បន្ទាប់ពីគាត់ហាក់ស្ថិតនៅក្រៅគម្រោងរបស់អ្នកចាត់ការទូទៅលោក Julian Nagelsmann ដោយបានសារភាពត្រង់ៗថាមិនសូវជាសប្បាយចិត្តនៅទឹកដី Red Bull Arena។
ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំបាននិយាយប្រាប់កាសែត Bild យ៉ាងដូច្នេះថា៖
គួររម្លឹកផងដែរថា Forsberg បានផ្ទេរពីក្រុម Malmo FF មកចូលរួមជាមួយក្រុម Leipzig កាលពីឆ្នាំ២០១៥។ គិតមកទល់ពេលនេះគេបង្ហាញខ្លួនសរុប ១៦៥ប្រកួត ស៊ុតបញ្ចូលទីបាន៣៧គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៥០ដង៕
ប្រភព៖ express