នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cooke បានប្រកាសថាក្រុមហ៊ុននឹងបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌានៅឆ្នាំ ២០២១ និងហាងលក់តាមអ៊ីនធឺណិតនៅចុងឆ្នាំនេះ។ Apple កំពុងតែស្វែងរកការយល់ព្រមពិសេសពីរដ្ឋាភិបាលឥណ្ឌាដើម្បីបើកហាងមួយដោយគ្មានដៃគូក្នុងស្រុក។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការផ្លាស់ប្តូររបស់ក្រុមហ៊ុន Apple គឺចូលទៅក្នុងប្រទេសឥណ្ឌាដែលជាទីផ្សារស្មាតហ្វូនធំជាងគេទី ២ នៅលើពិភពលោកត្រូវបានគេគិតទុកមួយរយៈ ប៉ុន្តែការប្រកាសកាលបរិច្ឆេទគឺទើបតែថ្មីៗទេ។
ក្រុមហ៊ុន Apple ត្រូវបានគំរាមគំហែងពីមេរោគឆ្លងនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ទូរស័ព្ទ iPhone ជាខ្លាំង។ លោក Ricky Gervais រិះគន់ក្រុមហ៊ុន Apple ចំពោះរោងចក្រចិនដោយធ្វើឱ្យក្រុមហ៊ុនយក្សមួយនេះខាតចំណូលរាប់រយលាន។
នៅឆ្នាំ ២០១៨ ប្រទេសឥណ្ឌាបានផ្លាស់ប្តូរច្បាប់ដែលរារាំងមិនឱ្យម៉ាកបរទេសបើកហាងលក់យីហោតែមួយនៅក្នុងប្រទេស។ ទោះយ៉ាងណាលោក Tim Cooke បាននិយាយថាឥណ្ឌាចង់ឱ្យក្រុមហ៊ុន Apple បើកហាងរបស់ខ្លួនជាមួយដៃគូក្នុងស្រុក ប៉ុន្តែវាមិនងាយស្រួលនោះទេក្នុងការបោះជំហានផ្ទាល់ៗក្នុងទីផ្សារដ៏ធំមួយនេះ ពីព្រោះក្រុមហ៊ុន Apple ចូលចិត្តដើរលើមាគា៌របស់ខ្លួនដែលគ្មានគំនាបពីស្ថាប័នណាមួយនោះទេ ខណៈខ្លួនកំពុងមានគូប្រជែងស្រាប់គឺ Samsung និង Huawei នៅទីនោះស្រាប់។
ជាមួយនឹងតម្រូវការផលិតផល Apple ដែលកំពុងធ្លាក់ចុះនៅប្រទេសចិនមុននឹងក្រោយការផ្ទុះឡើងនៃមេរោគ Covid-១៩ ប៉ុន្តែក្រុមហ៊ុនសង្ឃឹមថាវាអាចជំរុញកំណើននៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ផ្សេងទៀតដូចជាឥណ្ឌា៕