ល្អទាំងព្រមតែម្ដង! គាស់កកាយជីវិតក្រៅឆាករបស់ Ter ពិតជាមិនធម្មតា

//s5.kh1.co/05/05631010c8ad481051a1e227d19bc386d2cead5c.jpg
តារា & កម្សាន្ដ

 ២៧-កុម្ភៈ-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

ទស្សនិកជន ធ្លាប់តែឃើញ Ter សម្ដែងខ្សែភាពយន្ត តែងាកមកដឹងពីប្រវត្តរបស់លោក​វិញ ពិតជាមិនធម្មតា ដែលលោកមានជំនួញក្នុងដៃជាច្រើនបន្ទាប់ពីការងារសិល្បៈ

ថៃ៖ ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ប្រាកដជាបានស្គាល់ តារាសម្ដែង  Chantavit Dhanasevi ហៅ Ter ដែលលោកជាតារាប្រុស មានភាពល្បីល្បាញ និងត្រូវបានគេ ស្គាល់ថាជាគូស្នេហ៍ តារាសម្ដែងស្រី Mai Davikah

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បើនិយាយពី ស្នាដៃសម្ដែងរបស់ Ter វិញ ពិតជាធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗរបស់លោកផ្ទាល់តែងតែសរសើរពីការសម្ដែងរឿងនីមួយៗ ថាពិតជាសម្ដែងបានល្អ ហើយរាល់ខ្សែភាពយន្តដែលលោកសម្ដែង មានការគាំទ្រច្រើន ពីទស្សនិកជន។ ជាការពិតណាស់ តារាប្រុសរូបនេះ មានរូបសម្បត្តិស្រស់សង្ហា និង មានកម្ពស់ខ្ពស់គួរឲ្យចាប់អារម្មណ៍។

ជាក់ស្ដែង ទស្សនិកជនធ្លាប់តែឃើញ តារាប្រុសរូបនេះ សម្ដែងខ្សែភាពយន្ត តែងាកមកដឹងពីប្រវត្តរបស់ខ្លះៗរបស់លោក ដោយឈ្មោះពិតរបស់ Ter គឺ  Chantavit Dhanasevi បច្ចុប្បននេះ លោកមានអាយុ ៣៦ ឆ្នាំ មានកម្ពស់ ១.៨៣ម៉ែត្រ ហើយក៏ជាកូនថៃ សុទ្ធមួយរយភាគរយ។

បើនិយាយពីការងារ និមុខងារបស់លោក វិញមិនធម្មតា ដោយជាអ្នកនិន្ធម្នាក់ ជាម្ចាស់ភាគហ៊ុនម្នាក់ នៅក្នុងផលិតកម្មរឿង ( GMM និង GDH ) ជាតារាសម្តែង និងតារាបង្ហាញម៉ូត ព្រមទាំងមានមុខជំនួញគ្រួសារជាច្រើនដូចជា ម្ចាស់ក្រុមហ៊ុនផលិតដែកថែប សំណង់អាគារខុនដូ និងភោជនីដ្ឋានជាដើម។

លើសពីនេះ Ter ក៏បានរៀនចប់ថ្នាក់អនុបណ្ឌិត ជំនាញ Communication Art ដោយលោក ចូលចិត្តជីវិតបែបសាមញ្ញៗ ស្រលាញ់សត្វ ស្រលាញ់ធម្មជាតិ និង លេងបាល់បោះជាដើម៕

ប្រភព៖ DKC_Cambodia

សូមទស្សនារូបភាពខាងក្រោម៖

Ter
Ter
Ter
Ter
Ter
Ter
Ter និង Davikah
Ter និង Davikah
Ter និង Davikah
Ter និង Davikah
Ter និង Davikah
Ter និង Davikah
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T