អង់គ្លេស ៖ ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Olivier Giroud បានពោលពាក្យប្រកបដោយក្តីសង្ឃឹមថា ក្រុមរបស់ខ្លួននឹងអាចវាយបកលើក្រុម Bayern Munich បានវិញនៅជើងទី២ វគ្គ១៦ក្រុម ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមមកពីអស់គ្លេស Chelsea បានបរាជ័យស្ពឹកមុខក្នុងការប្រកួតកាលពីយប់ថ្ងៃចន្ទ ក្រោមថ្វៃជើងក្រុម Bayern ក្នុងលទ្ធផល ០ទល់នឹង៣ ដែលធ្វើឲ្យក្រុមមួយនេះត្រូវទាមទាររកគ្រាប់បាល់ឲ្យបានច្រើននៅជើងទី២ ដើម្បីបានឡើងទៅវគ្គបន្ត។ បើទោះជាយ៉ាងនេះក្តី Giroud នៅតែមានសុទិដ្ឋិនិយមចំពោះក្រុមខ្លួនដោយសង្ឃឹម និងជឿជាក់ថា Chelsea នឹងអាចបំបាក់ Bayern បានវិញនៅជើងទី២ ។
Giroud បានថ្លែងប្រាប់អ្នកកាសែតថា៖ "វាជារឿងដែលពិបាកនឹងទៅរួចណាស់ ប៉ុន្តែយើងត្រូវតែមានជំនឿចិត្ត ហើយជឿជាក់ថាយើងនឹងរកបានគ្រាប់បាល់ គ្មានអ្នកណាអាចទាយទុកមុនបានទេ។ ពួកគេរកបាន៣គ្រាប់នៅទឹកដីយើង ចុះបើយើងរកបាន៣គ្រាប់នៅទឹកដីគេវិញនោះ? ខ្ញុំមិននិយាយលេងទេ " ។
គួរបញ្ជាក់ផងដែរថា Chelsea នឹងត្រូវធ្វើដំណើរទៅទឹកដីរបស់ Bayern ដើម្បីទាមទារគ្រាប់បាល់នៅជើងទី២ វគ្គ១៦ក្រុម UEFA Champion League ខណៈការប្រកួតនឹងធ្វើឡើងនៅយប់ថ្ងៃទី១៩ ខែមីនា ខាងមុខនេះ ៕
ប្រភព៖ besoccer