ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់តារាចម្រៀងស្រី ជាតិ សុច្ចកា ដែលនាងធ្លាប់ជាបេក្ខនារីប្រកួតក្នុង កម្មវិធី X factor Cambodia ២០១៩ កន្លងទៅថ្មីៗនេះ ដោយនាងជាបេក្ខនារីម្នាក់ដែលមានសម្លេងពីរោះ និងមានការចាប់អារម្មណ៍ពីមហាជនជាខ្លាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណា បើទោះបីនាង មិនបានជាប់ជ័យលាភីនៅក្នុងកម្មវិធីក៏ពិតមែន តែនាងនៅតែមានប្រជាប្រិយភាពបន្ទាប់ពីបញ្ចប់ការប្រកួត ខណៈពេលដែលពេលនេះ នាងហាក់ជាមានភាពមមាញឹកជាមួយការងារខ្លាំង ដោយនាងតែងតែទទួលបានការងារតាមរោងការ ក៏ដូចជាឡើងឆាកតន្រ្តីនានា។
កាលពីថ្មីៗនេះ យើងឃើញ វីដេអូមួយតាមរយៈលោក ជា វណ្ណារិទ្ធ ដែលនាងបានច្រៀងគោក ៤ ភាសា ក្នុងនោះ មាន ភាសាខ្មែរ ថៃ ចិន និង អង់គ្លេស នៅពេលបានស្ដាប់នាងច្រៀង ធ្វើឲ្យហ្វេនជាច្រើន មិនសរសើរនូវសម្លេងរបស់នាងមិនបាននោះទេ ដោយស្ដាប់ទៅពិតជាពីរោះ មិនថានាងជាភាសាមួយណា ក៏នៅតែពីរោះ មានទឹកដម ស្របពេលដែលនាងច្រៀងដោយមិនភ្លេងអមជាមួយក៏ដោយ៕
ប្រភព៖ លោក ជា វណ្ណារិទ្ធ
សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖